សម្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនយុវជន៣នាក់ រួមជាមួយនឹងដាវសាម៉ូរៃ ០១ដើម

ភ្នំពេញ៖ យុវជន ០៣ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោធ្វើការឃាត់ខ្លួន រួមជាមួយនឹងដាវសាម៉ូរៃ០១ដើម នៅវេលាម៉ោង ៤:៣៥នាទីរសៀល ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិរលួស សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុមានក្រុមក្មេងទំនើង ០២ ក្រុមបានវ៉ៃគ្នា។ ក្រោយពីទទួលបានដំណឹងភ្លាមសមត្ថិកិច្ចប៉ុស្ដិបានចុះល្បាត កន្លែងកើតហេតុក្នុងភូមិសាស្ដ្ររបស់ខ្លួន បានធ្វើការឃាត់ខ្លួនក្មេងមួយក្រុមមានគ្នា ០៣នាក់ទី០១ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី០២ ឈ្មោះ យឹម ចិត្រា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ជេីងឯក ខណ្ឌដង្កោ។ ទី០៣ ឈ្មោះ ស៊ា បញ្ញា ភេទប្រុសអាយុ ១៥ឆ្នាំ រស់នៅភូមិស្លឹកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោអ្នកទាំង ០៣ ជិះម៉ូតូ ០១គ្រឿង ម៉ាកនិច (NEC)។
ក្រោយពេលឃាត់ខ្លួនរួចមកសមត្ថកិច្ចបានឆែកឆេរឃើញមាននូវដាវសាំមម៉ូរ៉ៃ ០១ដើម ហើយក៍បាននាំអ្នកទាំង ០៣នាក់មកសាកសួរនាំនៅ។
ពេលបច្ចុប្បន្នអ្នកទាំង ០៣ កំពុងសាកសួរនាំបន្ថែមដើម្បីកសាងសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់។

08-12-201564721

64722

Loading...

Leave a Reply

Your email address will not be published. Required fields are marked *