សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការកងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីបញ្ជាការកងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចស្វែងរកសន្តិភាពជូនប្រជាជន សម្តេចតេជោក៏ជាយោធាលោកបានលះបង់គ្រប់បែបយ៉ាង រហូតពិការបាត់បង់ភ្នែកម្ខាង ។ កន្លងទៅមានការអូសទាញកងកម្លាំងអោយចូលរួមក្នុ្ងងចលនាប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការសន្យាថា អោយប្រាក់ខែច្រើន តែមិនបានជោគជ័យ ដោយសារតែកងទ័ព បានជឿជាក់លើរដ្ឋាភិបាល ហើយយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងផលវិបាកនៃសង្គ្រាម ដូច្នេះហើយយោធាការពាដាចខាត់ចំពោះអំពើទាំងឡាយណាដែលនាំអោយមានបដិវដ្តន៍ ដែលនាំអោយប្រទេសធ្លាក់ក្នុង សង្គា្រម និងវិនាសកម្ម ។

លោក បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះនាយទាហាន ពលទាហាន នៃកងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបានចូលរួមក្នុកិច្ចការពារបូរណភាពទឹកដី បានចុះការពារនៅតំបន់៤.៦ ដែលធ្លាប់មានជម្លោះជាមួយប្រទេសថៃ និងបានលះបងគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិជាច្រើន។ សូមជម្រាប់ផងដែរថា សំណង់អគារវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលសបានម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវថ្ងៃនេះ មាន ទំហំ៨x២៩ ម៉ែត្រ ធ្វើអំពីថ្មប្រកក្បឿងមាន០៤បន្ទប់ និងសាលប្រជុំចំនួនមួយ បានចំណាយថវិការសរុបចំនួន៣២,៩៥០ដុល្លារ ក្នុងនោះថវិកាសម្ព័ន្ធមេត្រីភាព ដែលមាន ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ជាប្រធានចំនួន៣០,៩៥០ និងថវិកា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបចំនួន ២,០០០ ដុល្លារ៕

Loading...