សម្ពោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញ កុម្ម៉ង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រ យោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺន ជំនាញឆត្រ យោង ជំនាន់ទី៣០ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោកថ្លែងក្នុងពិធីបញ្ចុះបឋមសីលា សាងសង់អគារបចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផលបិទវគ្គ ហ្វឹកហ្វឺនជំនាញ កុម្ម៉ង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩និងបើកវគ្គហ្វឹកហ្វឺន ជំនាញឆត្រ យោង ជំនាន់ទី៣០ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បាននាំមកនូវការផ្តាំ ផ្ញើរសាក សួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋាន ដែលជានិច្ចជាកាល តែងគិតគូរអំពីសុខទុក្ខ ហើយយកចិត្តទុកដាក់ ចំពោះយោធិ នទាំងអស់ ព្រមទាំងក្រុមគ្រួ សារ និងបានជួយជ្រោមជ្រែងដល់កិច្ចការហ្វឹកហ្វឺន។ ជាក់ស្តែងសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះមាន អគារស្នាក់នៅរបស់សិក្ខាកាម និងអគារអាហារដ្ឋាន រួមទាំងអគារសំណង់បច្ចេកទេសឆត្រ យោងដែលទើបត្រូវបាន បញ្ចុះបឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត គឺជាផ្នែកមួយ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារ ហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំ ប្រឹងប្រែងប្រែក្លាយទីនេះឲ្យ ទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវ ទីតាំងយូរអង្វែងហើយស្របពេល ដែល អង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន ។ ទីតាំងនេះនឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ព ពិសេសសម្រាប់ គ្រប់អង្គភាព ចំណុះក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀតបញ្ជាការដ្ឋានទ័ពពិសេស មានវិសាល ភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថា ជំនាញទ័ពពិសេសនេះ គឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្ម ជាតិ និងអំពើភេរវកម្ម ជាដើម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបន្តប្រុង ប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ដោយអនុវត្តតាមការ ណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅ ក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការ ការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការ ត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេល មានតម្រូវការ។

នាឱកាកសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសិក្ខាកាម ទាំងអស់ ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ ដំកាយ សម្បទាស្មារតីនិងសតិអារម្មណ៍ក្នុងការជម្នះ នូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាម បញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួល បានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនរបស់ យើង ។

ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់ នូវ ឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោ បាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក ៕

Loading...