សម្ពោធ​គ្លីនិក​ទីក្រុង​កំពង់​ផែ​ឧកញ៉ា​ម៉ុង​

​ខេត្ត​ព្រះ​សីហ​នុ​៖​ គ្លីនិក​ទីក្រុង​កំពង់​ផែ​ឧកញ៉ា​ ម៉ុង​ ឫ​ទ្ធី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ក្នុង​ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​បាន​សម្ពោធ​ជា​ផ្លូវការ​ កាលពី​ស​ប្តា​ហ៍​មុន​ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឫ​ទ្ធី​ ប្រ​ ធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា​ និង​លោក​ជំទាវ​។​

​ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឫ​ទ្ធី​ មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​យើង​មាន​ សេចក្តី​សោមនស្ស​សប្បាយ​រីករាយ​ ដោយ​បាន​សម្ពោធ​ឱ្យ​ដំណើ​ការ​ គ្លីនិក​ទីក្រុង​កំពង់​ផែ​របស់​យើង​ ហើយ​នេះ​ក៏​ជា​លើក​ទី​១​ នៅ​លើ​ទឹក​ ដី​ឃុំ​កែវ​ផុស​ ដែល​កន្លង​មក​ប្រជាជន​រស់នៅ​តំបន់​នេះ​គ្មាន​មន្ទីរ​ ពេទ្យ​ នៅ​ពេល​មាន​អ្នកជំងឺ​ម្តងៗ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​វាល​រេញ​ កំពង់​ សោម​ ឬ​ទៅ​ភ្នំពេញ​ ដែល​ចួនកាល​បាន​ស្លាប់​តាម​ផ្លូវ​ ហើយ​ម្យ៉ាង​ ទៀត​ប្រជាពលរដ្ឋ​មាន​ជំងឺ​ ពួក​គាត់​ជឿ​បន់ស្រន់​លើ​អបិយ​ជំនឿ​ ទៀត​ផង​ ។​

​ឯកឧត្តម​បណ្ឌិត​ថ្លែង​ថា​ ដោយ​ឃើញ​នូវ​ការ​លំបាក​ខ្វះ​ ខាត​ផ្នែក​សេវា​សុខាភិបាល​នេះ​ ទើប​ខ្ញុំ​ខិតខំ​សាងសង់​គ្លីនិក​នេះ​ ឡើង​ និង​ចាប់ផ្តើម​បើកដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ ដែល​មាន​គ្រូ​ ពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​រាជធានី​ភ្នំពេញ​ និង​បុគ្គលិក​ចំនួន​១២​នាក់​ ក្នុង​ នោះ​មាន​វេជ្ជបណ្ឌិត​០២​នាក់​ប្រចាំការ​នៅ​ទី​នេះ​ ។​

​ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឫ​ទ្ធី​ ថ្លែង​ថា​ យើង​បាន​ដាក់​ឱ្យ​ដំណើរការ​ សាកល្បង​គ្លីនិក​ទីក្រុង​កំពង់​ផែ​នេះ​ រយៈពេល​២-៣​ខែ​មក​ហើយ​ ទើប​ថ្ងៃនេះ​យើង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើ​ការ​ជា​ផ្លូវការ​ ដោយ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​មក​សម្រាក​នៅ​គ្លីនិក​ទីក្រុង​កំពង់​ ផែ​ឧកញ៉ា​ម៉ុង​ទាំងអស់​ឆាប់​ជា​សះស្បើយ​ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រោះ​មន្ទីរពេទ្យ​របស់​យើង​ រង់ចាំ​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​បុ​គ្គ​ លិ​ក​ កម្មករ​គ្រប់ពេលវេលា​ ដោយ​មិន​គិត​អ្នកមាន​លុយ​ អ្នក​គ្មាន​ លុយ​នោះ​ទេ​ ពួក​គាត់​អាច​ចូល​មក​សម្រាក​ព្យាបាល​បាន​ដូច​គ្នា​ ព្រោះ​យើង​មិន​ទុក​ឱ្យ​អ្នកជំងឺ​ណា​ម្នាក់​ឈឺ​ស្លាប់​ ដោយ​មិន​បាន​ព្យា​ បាល​នោះ​ទេ​ ។​

Mong Rithy

​ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឫ​ទ្ធី​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​អ្នកជំងឺ​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​គ្លីនិក​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ថវិកា​ចំនួន​៥០.០០០​រៀល​ ។​ ឧបត្ថម្ភ​ថវិកា​ជូន​ដល់​គ្លីនិក​ចំនួន​ ១០.០០០​ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត​ ជា​មូលនិធិ​ ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឃុំ​កែវ​ផុស​ និង​ បាន​សន្យា​បន្ត​រក​មូលនិធិ​ជួយ​ដល់​គ្លីនិក​ផង​ដែរ​។​

​គ្លីនិក​ទីក្រុង​កំពង់​ផែ​ឧកញ៉ា​ម៉ុង​ បាន​បញ្ចប់​ការ​សាងសង់​នៅ​ ថ្ងៃ​ទី​២៨​ខែធ្នូ​ឆ្នាំ​២០១៤​ លើ​ផ្ទៃដី​ជាង​១​ហិ​កតា​ ដោយ​ចំណាយ​ថវិកា​ ជាង​២០​ម៉ឺន​ដុល្លារ​អាម៉េរិក​ដែល​ជា​ថវិកា​របស់​លោក​ឧក​ញា​ ម៉ុង​ ឫ​ទ្ធី​ និង​លោក​ជំទាវ​ ។​ អគារ​គ្លីនិក​នេះ​មាន​គ្រែ​អ្នកជំងឺ​សរុប​ចំនួន​១៤​ ក្នុង​នោះ​បន្ទប់​អ្នកជំងឺ​ចំនួន​០៣​ បន្ទប់​វី​អាយ​ភី​០១​ បន្ទប់​ពិគ្រោះ​ជំងឺ​ ០១​ បន្ទប់​អេកូ​សាស្ត្រ​០១​ បន្ទប់​អិ​ច​សា​រ៉េ​០១​ និង​បន្ទប់ពិសោធន៍​០១​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *