សម្រស់ វ៉ាង ស្រីណូ ជាមួយ​ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​សម​នឹង​សុភាព​នារី

កញ្ញា វ៉ាង ស្រីណូ ត្រៀម​ធ្វើ​ជា​តួឯក​ស្រី​ជា​ថ្មី​ក្នុង​ខ្សែ​ភាពយន្ត​មួយ​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ បន្ទាប់​ពី​ដក​ខ្លួន​ពី​ការ​សម្ដែង​ចំនួន ៤​ឆ្នាំ មុន​ពេល​ប្រកាស​ចូល​សិល្បៈ​វិញ​នា​ពេល​នេះ។

“មាន​អ្នក​ចង់​ឃើញ​យើង​ច្រើន អីចឹង​ក៏​ចូល​វិញ ហើយ​ខ្ញុំ​នឹង​មាន​រឿង​ប្លែក​មួយ​ត្រៀម​ជូន​បង​ប្អូន​ក្នុង​ឆ្នាំ​ថ្មី​នេះ ធានា​ថា​ប្លែក​ៗ!”។ ៤​ឆ្នាំ​របស់​តារា​សម្ដែង​សិចស៊ី​រូប​នេះ កញ្ញា បាន​ដក​ខ្លួន​ទៅ​ប្រកប​ជំនួញ​ផ្ទាល់​ខ្លួន​វិញ ដែល​នោះ គឺ​ជា​ជំនួញ​បើក​ហាង​លក់​សំលៀក​បំពាក់​នៅ​ម្ដុំ​ផ្សារ​បឹង​កេងកង។ ស្រីណូ បញ្ជាក់​ថា ជំនួញ​របស់​នាង​ក៏​ជា​ប្រភេទ​ជំនួញ​តាម​អនឡាញ​ផង​ដែរ។

ចំពោះ​សំលៀក​បំពាក់​មាន​លក់​ក្នុង​ហាង​របស់​កញ្ញា វ៉ាង ស្រីណូ ត្រូវ​បាន​នាំ​ចូល​មក​ពី​កូរ៉េ និង​ប្រទេស​ជិត​ខាង​យើង​មួយ​ចំនួន​ទៀត។ ដោយ​សារ​តែ​បែប​នេះ គេ​ឃើញ​តារា​សម្ដែង​ម្នាក់​នេះ បាន​បញ្ចេញ​ម៉ូដ​សំលៀក​បំពាក់ ពិសេស​រ៉ូប​ជា​ច្រើន​ឈុត ច្រើន​ម៉ូដ​សុទ្ធ​តែ​ស្អាត​ៗ​ស័ក្ដិសម​សម្រាប់​សុភាព​នារី។

តោះ…ឈុត​ស្អាត​ៗ​ទាំង​នោះ ទស្សនា​ទាំង​អស់​គ្នា…!!!

sreyno 3

sreyno 2

sreyno 1

sreyno 4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *