សម្រាតខោមួយភ្លែត រំលោភអនាគតបងថ្លៃរបស់ខ្លួនសម្រេចបាន២ដង

ភ្នំពេញ៖ នារីម្នាក់ទុកចិត្តអនាគតប្អូនថ្លៃប្រុសបានឱ្យឌុបខ្លួនទៅលេងម្តាយមីងនៅឯខេត្ត ស្រាប់តែប្អូនថ្លៃជើងល្អក៏ឌុបចូលផ្ទះសំណាក់បង្ខំរំលោភផ្ទួនៗបានសម្រេច២ដង។លុះ៨ថ្ងៃក្រោយមក សមត្ថកិច្ចតាមចាប់ប្អូនថ្លៃជើងល្អ បានកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅកន្លែងវង់ល្បែងក្នុងបុរីញូវថោន ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះជាតិ ចាន់លីម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ចំណែកនារីរងគ្រោះ (សុំមិនបញ្ចេញឈ្មោះ) អាយុជាង២០ឆ្នាំ មុខរបររៀនកែសម្ផស្ស មានស្រុកកំណើតនៅខេត្តតាកែវ។

នារីរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ នៅវេលាម៉ោង១២និង៣០នាទីរសៀល នាងបានទូរស័ព្ទហៅជនសង្ស័យដែលត្រូវជាប្អូនគូដណ្តឹងរបស់ខ្លួន(ឪពុកជាមួយ ម្ដាយផ្សេងគ្នា)ឱ្យមកឌុបទៅលេងម្តាយមីងដែលត្រូវជាម្ដាយជនសង្ស័យ នៅខេត្តកំពុងស្ពឺ។ លុះឌុបបានពាក់កណ្តាលផ្លូវ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង នាងនិងប្អូនថ្លៃបានឈប់ទិញអាវភ្លៀងនឹងទិញបាយទុកហូប។

លុះមកដល់ម្តុំអូដឹម ជនសង្ស័យជាប្អូនថ្លៃ ជិះចូលផ្ទះសំណាក់សន្តិភាព ហើយប្រាប់នាងថា ចូលជ្រកភ្លៀង និងហូបបាយសិន ចាំបន្តដំណើរទៀត ហើយបាននាំគ្នាឡើងផ្ទះសំណាក់នោះ។ បន្ទាប់ពីហូបបាយរួច ស្រាប់តែជនសង្ស័យត្រូវជាប្អូនគូដណ្តឹង បានចាប់ផ្តួលនាង ហើយនាងក៍ស្រែករើបម្រះ ជនសង្ស័យបានច្របាច់កនាងថែមទាំងគំរាមសម្លាប់ ទើបនាងមិនហ៊ានស្រែក ទើបជនសង្ស័យរំលោភនាងបានសម្រេចចំនួន២ដងហើយមិនជូនទៅផ្ទះម្តាយមីងនៅខេត្តកំពុងស្ពឺនោះទេ ដោយឱ្យម៉ូតូឌុបមួយ ផ្សេងទៀត ជូននាងបានត្រឡប់ផ្ទះនាងវិញ។ នារីរងគ្រោះបានរៀបរាប់បន្តថា លុះនៅថ្ងៃទី១៤មិថុនា គឺរំលងពេលកើតហេតុបានមួយថ្ងៃ នាងបានដាច់ចិត្តប្រាប់ទៅគូដណ្តឹងនាងនៅរឿងរ៉ាវទាំងអស់នោះតែម្តង និងបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យចាត់ការជនសង្ស័យតាមផ្លូវច្បាប់។ នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យដោយមិនបានសារភាពថាខ្លួនបានចាប់រំលោភលើនារីរងគ្រោះទេ គឺនារីរងគ្រោះ ជាអ្នកទូរស័ព្ទហៅខ្លួនមករួមរ័កគ្នានៅផ្ទះសំណាក់នោះ ដោយមិនមានការចាប់បង្ខំទេ គឺព្រមព្រៀងជាមួយគ្នា។

តែយ៉ាងណា ម្ដាយជនសង្ស័យ នៅខេត្តកំពុងស្ពឺដែលនាងបានពឹងជនសង្ស័យជាអនាគតប្អូនថ្លៃឱ្យឌុបខ្លួនទៅលេងនោះ សុំសម្របសម្រូលដោះស្រាយសងជំងឺចិត្តដើម្បីបញ្ចប់រឿងដែរ តែនារីរងគ្រោះទាមទារចំនួន៣០០០ដុល្លារ។ ម្តាយមីងនោះគ្មានលទ្ធភាពសង សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

 

Loading...