សម្រាលកូនពាក់កណ្តាលផ្លូវ ខណៈធ្វើ់ដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ខេត្តរតនគិរីៈ ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេពាក់កណ្តាលផ្លូវ ខណៈពេលកំពុងធ្វើដំណើរសំដៅមកមន្ទីរពេទ្យបង្អែកខេត្ត តែមិនទាន់ដល់មន្ទីរពេទ្យផងក៏សំរាលកូននៅតាមផ្លូវតែម្តង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវឡើងទូល ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ហើយមានការភ្ញាក់ផ្អើលទៅមកដំណើរក៏ផ្តល់ពត៌មានដល់មន្ទីរពេទ្យបង្អែកខេត្ត នៅពេលនោះវេជ្ជបណ្ឌិតលោកហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបញ្ជាឲ្យបុគ្គលិកពេទ្យចុះទៅជួយសង្គ្រោះដល់កន្លែងហេតុម្តាយនឹងកូនបានទាន់ពេលវេលា ពោលគឺម្តាយ និងកូនពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ បន្ទាប់មកក្រុមគ្រូពេទ្យបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាព និងសម្រាកព្យាបាលបន្ទាប់ពីសំរាលកូនហើយនោះ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា ស្ត្រីឆ្លងទន្លេនេះគឺកូនលើកទី១ ជាកូនស្រី ម្តាយមានឈ្មោះ ភា ផន អាយុ២០ឆ្នាំ ជនជាតិទំពួន និងប្តីឈ្មោះណាត ឈិន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

តាមប្រភពពីសាច់ញាតិបានអោយដឹងថា ប្តីប្រពន្ធពីរនាក់នេះមានជីវភាពក្រីក្របានទៅស៊ីឈ្នួលជៀរជ័រកៅស៊ូអោយគេនៅស្រុកអូរជុំ មុនសម្រាលកូនប្រពន្ធមានអាការៈឈឺពោះ រួចបានបញ្ជូនមកមន្ទីរពេទ្យបង្អែកប៉ុន្តែមកមិនទាន់ដល់ផង ក៏សម្រាលកូនពាក់កណ្តាលផ្លូវតែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្នម្តាយ និងកូន គឺមានសុខភាពល្អពុំមានអ្វីកើតឡើងនោះទេ ហើយពីរនាក់ប្តីប្រពន្ធ និងសាច់ញាតិបានលើកម្រាមដៃ១០ថ្លែងអំណរគុណបុគ្គលិកពេទ្យឆ្មប ដែលបានចុះទៅជួយក្រុមគ្រួសារគាត់ទាន់ពេលវេលា ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *