សម្រេច​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត ដោយសារ​សេពមេថុនធម្ម (រួមរក្ស) ជាមួយ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​២​នាក់

សៀមរាប​៖ ​ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប បានចេញ​សង្ឃ​សម្រេច​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ក្នុងភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ចេញពី​ភេទ​ជា​បព្វជិត ចាប់ពី​ថ្ងៃ​ចេញ​សង្ឃ​សម្រេច​នេះ​តទៅ ដោយសារ​ប្រព្រឹត្ត​ខុស​ព្រះ​វិន័យ​ចែង​ក្នុង​សិក្ខាបទ ត្រង់​អាបត្តិ​បរាជិក (​សេពមេថុនធម្ម​) ។​

​ការចេញ​សង្ឃ​សម្រេច​នេះ យោងតាម​កំណត់ហេតុ​អង្គប្រជុំ​ថេរ​សភា​ខេត្ត​សៀម នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​។ អង្គប្រជុំ​ថេរ​សភា​ខេត្ត បាន​ស្តាប់​វីដេអូ​សារ​សំឡេង​សន្ទនា​រៀបរាប់​ពី​សេចក្តីស្នេហា​យ៉ាង​ស៊ីជម្រៅ​រវាង ភិក្ខុ លួ​ន សុ​វ៉ាត ជាមួយ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី ព្រមទាំង​បាន​ស្តាប់​កំណត់ហេតុ ស្តាប់​ការបំភ្លឺ​របស់​កូនស្រី​មួយរូប អង្គប្រជុំ​សន្មត​ថា ភិក្ខុ​រូបនេះ ពិតជា​បាន​សេពមេថុនធម្ម (​មាតុគ្រាម​) ជាមួយ​ស្ត្រីភេទ​ពិតប្រាកដ​មែន​។​

​តាម​ព្រះ​វិន័យ​ចែង​ក្នុង​សិក្ខាបទ ត្រង់​អាបត្តិ​បរាជិក (​សេពមេថុនធម្ម​) ភិក្ខុ​អង្គណា​បាន​ប្រព្រឹត្តធ្វើ​ឲ្យ​កន្លង ត្រូវតែ​ចាកចេញ​ពី​ភិក្ខុភាវៈ​។​

​ប្រធាន​ថេរ​សភា​ខេត្តសៀមរាប អាភាក​រោ ជុំ គឹម​ឡេង នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា “​ក្រោយ​ថ្ងៃ​ចេញ​សង្ឃ​សម្រេច​នេះ បើ​ឈ្មោះ លួ​ន សុ​វ៉ាត នៅតែ​បន្ត​គ្រង​សង្ឃ​ចីវរ​ជា​បុព្វ​ជិត​ដូច​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា ចាត់ទុកជា​បុគ្គល​នេះ ប្រព្រឹត្ត​ក្លែងភេទ សូម​ព្រះ​មេគណ​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។ សង្ឃ​សម្រេច​នេះ មាន​ប្រសិទ្ធភាព​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ”៕

Loading...