សរុប​លទ្ធផល​ទាំង​៣​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា​ប្រចាំ​សប្តាហ៍​ទី​៥

​កីឡា ៖ លទ្ធផល​សរុប​ទាំង ៣​ប្រកួត ស្មើនឹង ៦​ក្រុម​នៃ​ពាន​លី​គ​កំពូល​កម្ពុជា ប្រចាំឆ្នាំ​២០២១ សប្តាហ៍​ទី​៥ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែមេសា​រួមមាន គិរីវង់​សុខ​សែន​ជ័យ ៣-០ ខេត្តព្រៃវែង បឹងកេត ១-២ ភ្នំពេញ​ក្រោ​ន និង អគ្គិសនី​កម្ពុជា ១-៣ ណាហ្គា​វើ​ល​ដ៏​។​

​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ប្រចាំ​សប្តាហ៍​ទី​៥​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​នប​ន្ត​ឈរ​នៅ​កំពូល​តារាង​ដដែល និង​មាន ៩​ពិន្ទុ​ពេញ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត នៅក្នុង​លទ្ធផល ២-១៕

Loading...