សហគមនទេសចរណ៍អន្លងផ្សោតនិងទឹកជួរទន្លេមេគង្គកាំពីអំពាវនាវឲ្យអាជ្ញាធរពន្លឿន ការជួសជុលផ្លូវសម្រាប់ការធ្វើដំណើរមកលេងរបស់ភ្ញៀវក្នុងរដូវប្រាំងឆ្នាំនេះ

ខេត្តក្រចេះ៖ ប្រជាសហគមនក៏ដូចជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវកៅស៊ូពីទីរួមខេត្ត ឆ្ពោះទៅតំបន់ទេចរណ៍អន្លង់ផ្សោត និងតំបន់ទេសចរណ៍ទឹកជួរទន្លមេគង្គកាំពីអំពាវនាវឲ្យ អាជ្ញាធរពន្លឿនការជួសជុលនិងស្ថាបនាផ្លូវដែលបាន ពង្រីកចាក់ដីទុកចោលអស់ជាច្រើនឆ្នាំ ដើម្បីសម្រួលការធ្វើដំណើរទៅមករបស់អ្នកភូមិ និងភ្ញៀវទេសចរណ៍សម្រាប់ការមកលេង កំសាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងរដូវប្រាំងឆ្នាំនេះ។

តែបើទោះជាយ៉ាងណា មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានបញ្ជាក់ប្រាប់ថា កំណាត់ផ្លូវមួយខ្សែរដែលរងការខូចខាតជាច្រើនទៅហើយនោះ។ មកទល់និងឆ្នាំនេះក៏នៅមិនទាន់មានផែនការជួសជុលឬស្ថាបនានៅឡើយទេ។

ប្រជាសហគមនទេចរណ៍ធំៗដ៏ល្បីឈ្មោះទាំង២បានលើកឡើងថា ផ្លូវពិបាកធ្វើដំណើរ ធ្វើឲ្យប៉ះពាល់ចំនួនភ្ញៀវធ្លាក់ចុះ និងក៏អាចធ្វើឲ្យបាត់ចំណូលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលមានរបរលក់ដូរតាមតំបន់រមនីយដ្ឋាន។

តំបន់ទេចរណ៍ដ៏ល្បីឈ្មោះធំៗចំនួន២កន្លែង រួមមានតំបន់ទេសចរណ៍អន្លង់ផ្សោតនិង តំបន់ទេសចរណ៍ទឹកជួរទន្លេមេគង្គកាំពី មានជាង១០គីឡូមែត្រពីទីរួមខេត្តក្រចេះ។ តំបន់ទេស ចរណ៍ទាំង២កន្លែង ដែលមានទីតាំងនៅជាប់គ្នានេះស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ ដើម្បីទៅដល់ទីនោះគឺត្រូវធ្វើ ដំណើរតាមផ្លូវកៅស៊ូតូចចង្អៀតដែលសល់តាំងពីសម័យសង្គម រាស្រ្តនិយម។

ស្ថិតនៅលើចម្ងាយផ្លូវតែជាង១០គីឡូមែត្រប៉ុណ្ណោះ តែការធ្វើដំណើរលើគ្រប់មធ្យោ បាយគឺត្រូវចំណាយរយះពេលយូរ ដោយសារតែស្ថានភាពផ្លូវកៅស៊ូចាស់ សម្បូរដោយជង្ហុគ តូចធំ មានកន្លែងខ្លះបាក់ស្រុតចិញ្ចើមផ្លូវចូលក្នុងទន្លេ និងកន្លែងខ្លះត្រូវបានអាជ្ញាធរពង្រីផ្លូវ ចាក់ដីទុកចោលអស់ជាច្រើនឆ្នាំ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរទៅមក។

ពលរដ្ឋរស់នៅឃុំសំបុកស្រុកចិត្របុរី ជាប់និងតំបនទេសចរណ៍ធំៗទាំង២ខាងលើ និយាយថា ក្រៅពីមានជង្ហុគតូចធំរលាក់ពិបាកធ្វើដំណើរ ផ្លូវមួយខ្សែរនេះ ក៍មានសន្ឋឹកហុយ ខ្លាំងដោយសារអាជ្ញាធរចាក់ដីពង្រីកទុកចោលមិនស្ថាបនាបន្តអស់ជាច្រើនឆ្នាំ។

ពលរដ្ឋនិងប្រជាសហគមនបានលើកឡើងស្រដៀងគ្នាថា កន្លងមកពួកគាត់តែងតែអំពាវ នាវទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់តាមរយះការធ្វើវេទិការសាធារណៈ ឲ្យអាជ្ញាធរជួយពន្លឿនការ ជួសជុលផ្លូវដែលទុកចោលពាក់កណ្តាលការ ដើម្បីបង្កលក្ខណះងាយស្រួលដល់ការធ្វើ ដំណើរបស់ពួកគាត់ក៏ដូចជាភ្ញៀវទេសចរណ៍ តែអាជ្ញាធរបានតែត្រឹមទទួលយកសំណើរមិន ឃើញចុះមកអនុវត្តជួលជុលនោះទេ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋនិងសហគមទេសចរណ៍ខាងលើនេះលោក សាំង ប៊ុន ថេន ប្រធានមន្ទីរសាធារណៈការខេត្តក្រចេះ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា នេះថា ក្រុមការងាររបស់ជំនាញសាធារណៈការ បានសហការជាមួយនិងម្ចាស់ជំនួយក្រៅប្រទេស បានចុះពិនិត្យសិក្សាវាយតម្លៃពីផលប៉ះពាល់។ តែសម្រាប់នីតិវិធីការដេញថ្លៃឲ្យធ្វើផ្លូវមិនទាន់ បានកំណត់ការបរិច្ឆេទឲ្យច្បាស់លាស់នៅឡើយទេ៕

Loading...