សហគមន៍អណ្ដូងក្រឡឹងនៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរលើផ្នែកទស្សនាសត្វព្រៃនៅជំរំសត្វទោច

ខេត្តមណ្ឌលគិរី ៖ Jahoo Gibbon Camp ឬហៅថាសហគមន៍ទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរដែលចូលមកកម្សាន្តក្នុងបំណងចង់ឃើញវត្តមានសត្វទោច, សត្វស្វាកន្ទុយស ឬស្វាក្រវ៉ាត់ និងសត្វព្រៃដទៃទៀតនៅជំរំសត្វទោច ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅជំរំសត្វទោច (Jahoo Gibbon Camp) បានសម្ដែងនូវអារម្មណ៍រីករាយជាមួយនឹងវត្តមានរបស់ហ្វូងសត្វទោច និងសំឡេងរបស់ពួកវា រួមទាំងវត្តមានរបស់ស្វាក្រវ៉ាត់ ឬស្វាកន្ទុយសនៅតំបន់នោះ។

សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬជំរំសត្វទោច មានទីតាំងនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃនៃក្រុងសែនមនោរម្យ។ បន្ទាប់មក អ្នកទេសចរត្រូវធ្វើដំណើរប្រមាណជា៣គីឡូម៉ែត្រពីផ្លូវជាតិទើបទៅដល់ជំរំ Jahoo Gibbon Camp ៕

Loading...