សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹង កែសម្រួលបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោ

ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នឹង កែសម្រួលបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសហព័ន្ធ ដូចជាឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ ព្រឹទ្ធាចារ្យគុនល្បុក្កតោ និងគណៈកម្មាការបច្ចេកទេសរបស់សហព័ន្ធ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២១នៅស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

ក្នុងឱកាសនោះដែរ ដោយឃើញពីផលលំបាក នៃឥទ្ធិពលរបស់វីរុសកូវិដ១៩មកលើកម្ពុជា ក៏ដូចជាព្រឹទ្ធាចារ្យគុនល្បុក្កតោ និងសាលាគុនល្បុក្កតោមួយចំនួន ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បាននាំយកអំណោយមួយចំនួនរបស់សប្បុរសជនដែលជាផលិតករភាពយន្ត (Surviving Bokator ) ជាថវិកា សម្រាប់ព្រឹទ្ធាចារ្យគុនល្បុក្កតោដែលបានចូលរួមក្នុង ភាពយន្តឯកសារនោះ និងសម្ភារៈហ្វឹកហាត់មួយចំនួនទៀតសម្រាប់សាលាគុនល្បុក្កតោណា ដែលមានការខ្វះខាត់ ក្នុងនោះលោកគ្រូតា ក្រមាមាស សាន គឹម ស៊ាន ក៏ធ្លាប់បានថវិការឧបត្ថម្ភមួយចំនួននៅក្នុងកំឡុងពេលដែលរងផលប៉ះពាលពីវីរុស កូវិដ ១៩នេះផងដែរ ។

គួររំលឹកផងដែរថា ភាពយន្ត​ឯកសារ ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ (SURVIVING BOKATOR ) ដែលផលិតដោយផលិតជនជាតិកាណាសា លោក Mark Bochsler និងលោកស្រី Sandra Leuba នេះបានទទួលបានជ័យជំនៈក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាបពិភពលោក World FICT Challenge ( World Championship of Cinema and Television in sports culture ) នៅក្នុងមហោស្រពភាពយន្ត មីឡាណូអន្តរជាតិលើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយ Surviving Bokator ទទួលបានពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គម ៕

Loading...