សហរដ្ឋអាមេរិកបន្តរកឃើញឆ្លងកូវីដ-១៩ថ្មី ចំនួន៧.៦៧ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៦,៧៨៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,២៤៤,៦៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៦,៦១១នាក់ និងជាសះស្បើយឡើងសរុប ២៣,៧៥៤,៣៩១នាក់៕

Loading...