សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៖ ការសិក្សាមួយចំនួនត្រូវបានពន្យារពេលបណ្ដោះអាសន្ន ដោយសារករណី Covid-19

ភ្នំពេញ៖ យោងទៅតាមទំព័រហ្វេសប៊ុកសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាមុននេះបន្តិចបានផ្សព្វផ្សាយជាផ្លូវការពាក់ព័ន្ធនឹងករណីការសិក្សាមួយចំនួនដែលត្រូវបានពន្យារពេលជាបណ្តោះអាសន្នសិនដោយសារករណីវីរុស Covid-19 កំពុងរីករាលដាលខ្លាំង។

ក្នុងនោះផងដែរ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ខ្លឹមសារថា “គណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជម្រាបដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋានត្រូវបានលើកថ្ងៃប្រឡង និងថ្ងៃសិក្សារបស់និស្សិតឆ្នាំទី២ ទី៣ និងទី៤ មួយរយៈសិន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។”

គួរបញ្ជាក់ផងដែរថា សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងក្រោយពីមានសេចក្តីប្រកាសព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប៕

Loading...