សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រកាសប្រឡងជ្រើសរើសបេក្ខជនចូលរៀន ថ្នាក់វេជ្ជបណ្ឌិតឯកទេស(DES)សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

(ភ្នំពេញ)៖ គណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀងថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០ ២០២១ តាមលក្ខខណ្ឌ និងបែបបទស្របតាមគណៈកម្មការប្រឡងជ្រើសរើសនិស្សិតបានដាក់ជូនបេក្ខជន ។ នេះបើយោងតាមប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌ ទទួលបាននាព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២១នេះ ។

លក្ខខណ្ឌនៃការប្រឡងជ្រើសរើស ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសខាងលើក បេក្ខជន ឬបេក្ខនារី ត្រូវមាន បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ដែលមានការទទួស្គាល់ពីក្រសួងសុខាភិបាក និង ក្រសួងអប់រំយុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ។ សញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ ទាងក្នុងនិងក្រៅប្រទេស ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

កាលបរិច្ឆេទ ទទួលពាក្យប្រឡង ចាប់ផ្តើមចាប់ពីថ្ងៃទី០៥ ខែមករានេះ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទី នៅទីតាំងទី១នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ។ ខណៈការប្រឡងជ្រើសរើស គ្រោងនឹងប្រព្រឹត្ដនៅដើមខែកុម្ភៈឆ្នាំ២០២១ ៕

Loading...