សាកសពស្ត្រីវ័យក្មេងត្រូវឃាត់ករំលោភហើយសម្លាប់ មិនទាន់ស្គាល់អត្តសញ្ញាញ

ខេត្តព្រះសីហនុ៖ សាកសពស្ត្រីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១៤.០០នាទី/ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹក តាមបណ្តោយវិថី១៤៩C ស្ថិតក្នុងក្រុម៣ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។សមត្ថកិច្ច កងរាជអាវុធហត្ថក្រុងព្រះសីហនុដែលចុះទៅអង្កេតសាកសពដែលឃាតករសម្លាប់ហើយយកសាកសពមកផ្លុងចោលបានឲ្យដឹងថា

សាកសពស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ស្ត្រីរងគ្រោះមានអាយុប្រមាណ១៥-១៦ឆ្នាំជាជនជាតិខ្មែរ ពាក់អាវយឺតពណ៏សដៃខ្លីមានអក្សរភាសារអង្គ្លេស KITTY GANG ស្លៀកខោខូវប៊ូយខពណ៏ខៀ្លវ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចខាងលើបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានឃាតកររំលោភហើយសម្លាប់ ដោយយកក្រមារពោះគោពណ៏ ខៀវមករឹតកឲ្យស្លាប់រួចយកកំរាលពូកពណ៌សស្តើងរុំសាកសពដឹក យកទៅផ្លុងចោលនៅក្នុងប្រឡាយទឹកតាមបណ្តោយវិថីខាងលើ ពីស្លាកប៉ាណូអាឡាំងឌឺឡុង ឆ្ពោះទៅឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុម០៣ ភូមិ០៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្ថែមឲ្យដឹងទៀតថាដោយមានកិច្ច សហការណ៍ ជាមួយ សមត្តកិច្ចបច្ចេកវិទ្យាសាស្ត្រ និងមានការចូលរួមពី លោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ បានចុះទៅត្រួតពិនិត្យសាកសព ជាក់ស្តែងឃើញថា ៖

តាមការសន្និដ្ឋានជាបឋមរបស់សមត្តកិច្ចជំនាញ និងលោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ បានឲ្យដឹងថា សាកសពស្លាប់ដោយករណី ឃាតកម្ម រំលោភសំលាប់ ដោយហេតុថា នៅត្រង់ប្រដាប់ភេទស្ត្រីរងគ្រោះបានបន្សល់ទុកស្នាមដាច់ក្រោយពេលឃាតកររំលោភរួចក៍សម្លាប់ នៅទីតាំងផ្សេង ហើយដឹកសាកសពយកមកផ្លុងចោលចំណុចខាងលើ ប្រហែលពី ០៣-០៤ថ្ងៃហើយ ។

បច្ចុប្បន្ន កំលាំងអាវុធហត្ថ កំពុង សហការ ស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងខាងលើដើម្បីឈានទៅកំណត់អត្តសញ្ញាណឃាតករ ឈានទៅឃាត់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕ វិន សួន

Loading...