សាកសព​ជាង​​​ ១០០ ​នាក់​ត្រូវបាន​​រកឃើញ​​ និង​ស្រង់​ចេញ​ពី​ទន្លេ​មួយ​​នៅ​ឥណ្ឌា​

សាកសព​មនុស្ស​ជាង​១០០​នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ទន្លេ ​Ganges ​ក្នុង រដ្ឋ​Uttar Pradesh ​ភាគ​ខាងជើង​នៃ ប្រទេស​ឥណ្ឌា ដែល​បាន​នាំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​។​ ​សេចក្តីរាយការណ៍​បាន​និយាយថា សាកសព​មនុស្ស​ទាំងនេះ ត្រូវបាន​គេ​បោះចោល​ក្នុង​ទន្លេ​នេះ ឬ​កប់​ក្បែរ​មាត់ទន្លេ​នេះ បន្ទាប់ពី​គ្រួសារ​របស់​ពួកគេ​មិនមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ពិធី​បូជាសព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។​

​ប្រជាជន​ឥណ្ឌា​ភាគច្រើន​បានចាត់ទុក​ទន្លេ​Ganges​នេះ​ថា​ជាទី​កន្លែង​ដ៏​​ស័​ក្តិ​សិទ្ធិ និង​ប្រើប្រាស់​មាត់ទន្លេ​នេះ​សម្រាប់​បញ្ចុះសព​។​

​ទន្លេ​ដែលមាន​ប្រវែង​២.៥០០​គីឡូម៉ែត្រ​នេះ ត្រូវបាន​បំពុល​យ៉ាងខ្លាំង​ដោយ​កាកសំណល់​ឧស្សាហកម្ម ថ្នាំ​សម្លាប់​សត្វល្អិត​កសិកម្ម និង​ទឹក​សំអុយ​។​
​ក្រុម​អាជ្ញាធរ​បាន​និយាយ​ចាប់ពី​ថ្ងៃ​អង្គារ​រហូតមកដល់​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ សាកសព​ចំនួន​១០៤​នាក់​ត្រូវបាន​ស្រង់​ចេញ​​ពី​ទន្លេ​នេះ​។​

​ក្រុមមន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ក្រុម​អាជ្ញាធរ​បាន​កំពុង​ស៊ើបអង្កេត​ករណីនេះ​។​
​តាម​ជំនឿ​ង​សាសនា ពួក​អ្នក​កាន់សាសនា​ហិណ្ឌូ​មិន​ដុត​បូជាសព​ក្មេងស្រី​មិនទាន់​រៀបការ​និង​ក្មេងប្រុស​វ័យក្មេង​នោះទេ ហើយ ប្រជាជន​ក្រីក្រ​ជាច្រើន​ដែល មិនមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ធើ​ពិធី​បូជាសព ដូច្នេះ ពួកគេ​បាន​រុំ​សាកសព​ជាមួយនឹង ក្រណាត់​ពណ៌​ស​ហើយ​ដា​ត់​បណ្តែត​ទឹក​នៅក្នុង​ទន្លេ​នេះ៕

indian 1

Hindu Devotees Gather For The Maha Kumbh

Loading...

Leave a Reply

Your email address will not be published. Required fields are marked *