សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​គុម្ពោត​ព្រៃ​ដើម​ប្រេងដូង​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្ត​ន្ទា​យ​មាន​ជ័យ​៖​ សាកសព​បុ​រ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ក្មេង​ដើរ​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​នៅ​ក្នុង​គុម្ពោត​ចំការ​ដើម​ប្រេងដូង​មួយ​កន្លែង​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​នៅ​ក្នុងភូមិ​ក្បាលស្ពាន​1​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្តា​យ​មាន​ជ័យ​។​ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកសព​នោះ​ បន្ទាប់​មក​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​សព​និង​ស្រាវជ្រាវ​រក​ឃើញ​ថា​សាកសព​បុរស​រុ​ប​នោះ​ស្លាប់​ជាប់​និង​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​។​

​លោក​វរសេនីយ៍ត្រី​ សួន​ សុ​ដ្ឋា​រ័​ត្ន​ នាយ​រង​ការិយាល័យ​នគរបាល​វិ​ទ្យ​សាស្ត្រ​និង​ បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សាកសព​ បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​គេ​វាយ​និង​វត្ថុ​រឹង​ត្រូវ​ចំ​ថ្ងាស​ខាងស្តាំ​ ២​កន្លែង​និង​ត្រូវ​ចំ​ក្បាល​ផុង​លលា​១​កន្លែង​រយះ​ទំហំ​២cm​។​ សាកសព​មាន​សភាព​មិន​ទាន់​ហើម​ស្អុយ​នោះ​ទេ​ តាម​ការ​ស្និដ្ឋាន​របស់​សមត្ថកិច្ច​ជន​រង​គ្រោះ​ស្លាប់​ក្នុង​អំឡុង​យប់​ថ្ងៃ​ទី​២២​ ខែធ្នូ​ ជន​រង​គ្រោះ​ពាក់​អាវយឺត​ស​ដៃខ្លី​អត់​ខោ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​។​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​រក​ឃើញ​សំបុត្រ​រថភ្លើង​១​ និង​ប្រាក់​ថៃ​៤០​បាត​ ខោ​ជន​រង​គ្រោះ​ត្រឹម​ក្បាលជង្គង់​គេ​រក​ឃើញ​នៅ​ចម្ងាយ​ពី​សព​៨​ម៉ែត្រ​ផង​ដែរ​។​ក្នុង​សំបុត្រ​រថភ្លើង​ជន​រង​គ្រោះ​ទិញ​ជិះ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឆាក់​ឈើ​ង​សៅ​ មក​ ស្រុក​អារញ្ញ​ ប្រទេស​ថៃ​តាំងពី​ថ្ងៃ​ទី​២១​ខែធ្នូ​ ឆ្នាំ​២០១៤​។​

​លោកនាយ​រង​ការិយាល័យ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ សាកសព​ជន​រង​គ្រោះ​បើ​តាម​ ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​សង្ស័យ​ជា​ជនជាតិ​ថៃ​ហើយ​ត្រូវ​គេ​វាយ​សម្លាប់​អូស​យក​មក​ប្លុង​ចោល​នៅ​ចំណុច​ខាងលើ​។​ជន​រង​គ្រោះ​គ្មាន​នរណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ​ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត​ត្រាច​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​។​ជុំវិញ​នៃ​អំពើ​ឃាតកម្ម​នេះ​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ​និង​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​ចាត់​ឱ្យ​សមត្ថកិច្ច​ចុះ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕
poipet (1)

poipet (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *