សាកសព​ បំណែក​បាក់បែក​ពី​យន្តហោះ​AirAsia​ ត្រូវ​ប្រមែប្រមូល​ពី​ទឹក​ឡើងគោក​វិញ​

​ក្រុម​ជួយ​សង្គ្រោះ​ឥណ្ឌូ​នេ​ស៊ី​ដែល​ស្វែងរក​យន្តហោះ​ AirAsia​ ដឹក​មនុស្ស​១៦២​នាក់​នោះ​បាន​ស្រង់​សាកសព​ និង​ប្រមែប្រមូល​បំណែក​បាក់បែក​នៃ​យន្តហោះ​ឡើង​ពី​ឈូង​សមុទ្រ​ Borneo​ នោះ​ហើយ​កាលពី​ថ្ងៃ​អង្គារ​ ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោម​គំនរ​ទុក្ខសោក​សង្រេង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នកដំណើរ​ក្នុង​យន្តហោះ​ដែល​តាមដាន​ពិនិត្យ​មើលរូប​ភាព​តាម​កញ្ចក់​ទូរទស្សន៍​ ។​

​យន្តហោះ​ AirAsia​ របស់​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​ស្លាក​លេខ​ QZ8501​ ជា​ប្រភេទ​យន្តហោះ​ Airbus​ A320-200​ បាន​បាត់​ខ្លួន​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ អំឡុង​ពេល​ដែល​មាន​អាកាសធាតុ​អាក្រក់​ ខណៈ​កំពុង​ហោះហើរ​ចាក​ចេញពី​ទីក្រុង​ Surabaya​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ។​

​កងកម្លាំង​ទាហានជើងទឹក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ សាកសព​៤០​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ ។​ ចំណែក​សាកសព​យន្តហោះ​វិញ​ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​។​

​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ លោក​ Tony​ Fernandes​ បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ ថា​ «​បេះដូង​របស់ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ក្តី​សោកសៅ​ និង​ឈឺចាប់​ជាទី​បំផុត​ចំពោះ​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​ QZ8501​ ។​ ក្នុង​នាម​ក្រុមហ៊ុន​ AirAsia​ ខ្ញុំ​សូម​សម្តែង​មរណទុក្ខ​ជាមួយ​អ្នក​រាល់គ្នា​ ។​ ក្តី​សោក​ក្រៀមក្រម​នេះ​មិន​អាច​ហា​ថ្លែង​រៀបរាប់​ឲ្យ​អស់​បាន​ឡើយ​»​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​នេះ​បាន​អំពាវនាវ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំងអស់​ឲ្យ​ទៅ​កាន់​ទីក្រុង​ Surabaya​ ដែល​នៅ​ទីនោះ​ពួក​គាត់​រាល់គ្នា​នឹង​ទទួល​បានការ​ធានា​ពី​ការ​ផ្គត់ផ្គង់​អាហារ​ ក៏​ដូច​តម្រូវការ​ផ្សេងៗ​ទៀត​ ប្រ​សិន​ពួក​គាត់​ត្រូវការ​ ។​

​រូបភាព​ទាំងឡាយ​ស្តី​អំពី​សកម្មភាព​ប្រមូល​សាកសព​ត្រូវ​បាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ហើយ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំងនោះ​បាន​ប្រជ្រៀត​គ្នា​នៅ​មជ្ឈមណ្ឌល​អ្នកមាន​វិបត្តិ​ក្នុង​ទីក្រុង​ Surabaya​ ដោយ​ម្នាក់ៗ​ដៃ​ឱប​ក្បាល​ ។​ សាច់ញាតិ​ខ្លះ​ទៀត​បាន​ដួល​សន្លប់​ ហើយ​មានការ​ជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​ទៅ​ទៀត​ផង​ដែរ​។​

​អ្នកនាំពាក្យ​កងកម្លាំង​ទាហានជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ព័ត៌មាន​ថា​ ទ្វារ​យន្តហោះ​មួយ​ផ្ទាំង​,​ បំពង់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ និង​សាកសព​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ និង​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ពិសោធ​តាម​ឧទ្ធម្ភាគចក្រ​។​

​លោក​ Fransiskus​ Bambang​ Soelistyo​ ប្រធាន​ក្រុម​ជួយ​សង្គ្រោះ​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ «​សកម្មភាព​រុករក​មានការ​លំបាក​ដោយសារ​តែ​រលក​ទឹក​មាន​កម្ពស់​រហូត​ដល់​៣​ម៉ែត្រ​»​ ។​ លោក​បាន​បន្ថែម​ថា​ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នឹង​ត្រូវធ្វើ​ឡើង​ទាំង​យប់​អធ្រាត្រ​ ។​ លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ​ចំពោះ​សំណួរ​ដែល​ថា​ តើ​មាន​ជន​រង​គ្រោះ​នៅ​រស់រាន​មានជីវិត​ដែរ​ឬ​ យ៉ាងណា​នោះ​?

​នាវា​ប្រមាណ​ជិត​៣០​គ្រឿង​ យន្តហោះ​ចម្បាំង​២១​គ្រឿង​ដែល​ជា​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ អូស្ត្រាលី​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​កបាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​ស្វែងរក​នេះ​៕​
យ៉ា​ត​ សុមេធ​

AirAsia-Flight-QZ8501-Found-To-Be-Like-Missing-Plane-Malaysia-Airlines-Flight-MH370-Crash-Site-Search-Suspended-665x385

dwree

saeeqw

dsee

10881878_10152702882233800_6879951076286961957_n

dsd

141229-N-YU572-158

Loading...

Leave a Reply

Your email address will not be published. Required fields are marked *