សាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ត្រួតពិនិត្យឃ្លាំងស្តុបរថយន្តសង្ស័យអត់ពន្ធ

ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៥នេះ សាខាគយរាជធានីដែលដឹកនាំដោយលោកភេ សុមុន្នីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ លោកខាំសុផានី ព្រះរាជអាជ្ញារងរអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ អាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយអាជ្ញាធរ ចុះឆែកឆេរភូមិគ្រឹះមួយកន្លែងលេខ455 ផ្លូវលំស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ម្ចាស់ ភូមិគ្រឹះនោះមានឈ្មោះធី ចន្ថា ភេទប្រុសអាយុជាង៤០ឆ្នាំ មុខរបរលក់រថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ នៅក្នុងការចុះឆែកឆេរនោះបានរកឃើញ រថយន្តចំនួន១៤គ្រឿងអត់ពន្ធចំនួន៥គ្រឿង។ ប៉ុន្តែក្រោយពេលម្ចាស់យកលិខិតស្នាមមកបញ្ជាក់ទើបដឹងថា រថយន្តទាំងនោះសុទ្ធតែបានបង់ពន្ធរួចទាំងអស់ គ្រាន់តែមិនបានបិទសញ្ញាសម្គាល់លើរថយន្ត (បិទម៉ាញ៉ែត) ដែលបញ្ជាក់ថាបានបង់ពន្ធរួចហើយនោះ។ នៅពេលនេះកម្លាំងបានធ្វើការបិទម៉ាញ៉ែតលើរថយន្តទាំងនោះអស់ហើយ ដើម្បីបញ្ជាក់ថាបានបង់ពន្ធ។
ម្ចាស់ភូមិគ្រឹះបានបញ្ជាក់ថា ឃ្លាំងផ្ទុករថយន្តរបស់គាត់នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែពេញអស់អត់កន្លែងផ្ទុក ទើបយកមកទុកនៅភូមិគ្រឹះខាងលើ ហើយរថយន្តរបស់គាត់សុទ្ធ បង់ពន្ធរួចរាល់អស់ហើយ ។ ក្នុងការចុះឆែកឆេនោះរកឃើញ រថយន្តដែលបានបង់ពន្ធរួច មានចំនួន១៤គ្រឿង ក្នុងនោះមានរថយន្ត(តាកូម៉ា)ពីកឹបចំនួន៥គ្រឿង រថយន្ត(នីសាន់)ពីកឹប៦គ្រឿង រថយន្ត(កាមរីបាឡែន)២គ្រឿង និងរថយន្តម៉ាក(កាមរីហាយប៊្រីត)១គ្រឿង ។
មន្ត្រីសាខា គយរាជធានីភ្នំពេញបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះគឺធ្វើឡើងតាមពាក្យបណ្តឹងថា ទីតំាងខាងលើស្តុបរថយន្តអត់ពន្ធ ទើបដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យឃើញថា រថយន្តទាំងអស់សុទ្ធតែមានពន្ធត្រឹមត្រូវ គ្រាន់តែអត់បិទម៉ាញ៉ែតតែប៉ុណ្ណោះ ទើបមន្រ្តីគយបានបិទ ម៉ាញ៉ែតលើរថយន្តទាំងអស់ហើយត្រឡប់ទៅវិញអស់ទៅ ៕

2015_12_29_04_52_20

Loading...

Leave a Reply

Your email address will not be published. Required fields are marked *