សារទាំងស្រុងរបស់សម្តេចតេជោហ៊ុន សែន 

«សុខសប្បាយជាទេបងប្អូនកូនក្មួយ?
ការបោះឆ្នោតកន្លងមកនេះ គឺយើងឈ្នះទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ!
ថ្ងៃនេះពូសប្បាយចិត្តណាស់ដែលបានបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករតាមការសន្យារបស់ពូកាលមុនបោះឆ្នោត គឺប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត ពូនឹងបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករជាបន្តនៅទូទាំងប្រទេស។

ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និងចំពោះកូនក្មួយកម្មករទូទាំងប្រទេសដែលបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បងប្អូនជនរួមជាតិបានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោតដែលមានអត្រាជាង (៨២%) ដែលមានសារៈ សំខាន់បំផុតសម្រាប់ប្រទេសជាតិយើង។

សូមអរគុណម្ចាស់រោងចក្រទាំង២៤ ដែលបានផ្តល់ឱកាសអោយកូនក្មួយបានមកជួបជុំខ្ញុំ និបានឈប់សម្រាកនៅរសៀលថ្ងៃនេះ ។ ពូសូមអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានស្វាគមន៍បដិសណ្ឋារកិច្ចពូយ៉ាងរាក់កក់ក្តៅនៅព្រឹកថ្ងៃនេះ ដែលបង្ហាញអោយឃើញពីការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងគាំទ្ររបស់ក្មួយៗមកលើរូបពូ។

ពូជូនពរក្មួយៗមានការងារធ្វើជាប់លាប់ល្អៗ មានសុខភាពល្អ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ អរគុណក្មួយៗដែលបានបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីឲ្យពូមានឱកាសនៅបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា » ៕

Loading...