សារធាតុគីមី cyanide រាប់រយតោនរក្សាទុកនៅទីក្រុងកំពង់ផែ Tianjin ដែលរងការផ្ទុះឆេះនោះ

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់មួយរូបបានបញ្ជាក់ថា សារធាតុគីមី cyanide ដែលមានកម្រិតជាតិពុលខ្ពស់រាប់រយតោនត្រូវបានរក្សាទុកនៅក្នុងឃ្លាំង មុនពេលទទួលរងការផ្ទុះឆេះស្ថិតនៅទីក្រុងកំពង់ផែ Tianjin ប្រទេសចិនបណ្តាលឲ្យស្លាប់១១២នាក់នោះ ។

ការថ្លែងអត្ថាធិប្បាយរបស់លោក Shi Luze អគ្គសេនាធិការកងទ័ពក្រុងប៉េកាំងប្រចាំក្នុងតំបន់នាពេលនេះ គឺជាលើកដំបូងបំផុតដែលមានការបញ្ជាក់អះអាងពីមន្ត្រីយោធាដែលថា មានសារធាតុគីមីរក្សាទុកនៅក្នុងឃ្លាំង ហើយទទួលរងការឆាប់ឆេះបន្ទាប់ពីហេតុការណ៍ផ្ទុះ២លើកនោះ ។

មហន្តរាយនៅពេលនេះនាំឲ្យមានការព្រួយបារម្ភជាខ្លាំងទៅលើការសាយភាយសារធាតុពុល ហើយប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសាររងគ្រោះទាំងឡាយបានរិះគន់ទៅលើអាជ្ញាធរចិនចំពោះអ្វីដែលពួកគាត់លើកឡើងថា ជាការលាក់បាំងព័ត៌មាន ខណៈដែលរដ្ឋាភិបាលចិនបានផ្អាក់ ឬបិទតែម្តងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័ររាប់រយវែបសាយ ដោយសារតែការផ្សព្វផ្សាយពាក្យចរចាមអារ៉ាមនោះ ។

រហូតមកដល់ពេលនេះ មនុស្សជិត១០០នាក់នៅបាត់ខ្លួននៅឡើយ ក្នុងនោះមានក្រុមពន្លត់អគ្គិភ័យ៨៥នាក់ផងដែរ ។ ទោះយ៉ាងណាអាជ្ញាធរបានក្រើនបញ្ជាក់ថា អ្នកដែលបាត់ខ្លួនទាំងនេះ ទំនងជាមានស្ថិតក្នុងចំណោមសាកសពដែលរកឃើញ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណទាំង៨៨នាក់នោះហើយ ។

មនុស្សជាង៧០០នាក់បាននិងកំពុងស្ថិតនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារតែហេតុការណ៍ផ្ទុះបង្កគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។ ហេតុការណ៍នេះបង្កឲ្យមានអគ្គិភ័យទ្រង់ទ្រាយធំឆេះទាំងក្រុមពន្លត់អគ្គិភ័យដែលព្យាយាមបាញ់ទឹកពន្លត់ភ្លើងផងនោះ ។

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Shi បានបញ្ជាក់ថា សារធាតុគីមី cyanide បានបាត់ដានពីកន្លែងស្តុកទុកនៅទីតាំង២ផ្សេងគ្នា ក្នុងបរិវេណដែលកើតមានហេតុការណ៍ផ្ទុះ ហើយបង្កជាអគ្គិភ័យកើតឡើងនេះ។ តាមការប៉ាន់ប្រមាណរបស់កម្លាំងយោធាជំនាញថា សារធាតុគីមីនេះមានទម្ងន់រហូតដល់រាប់រយតោនឯណោះ ។

មន្ត្រីជំនាញសារធាតុគីមី និងអាវុធនុយក្លេអ៊ែររបស់កម្លាំងយោធាចិន២១៧នាក់ត្រូវបានបញ្ជូន និងដាក់ពង្រាយភ្លាមៗនៅទីតាំងដែលមានហេតុការណ៍កើតឡើងនោះ។ កាលពីដំបូងឡើយ ចិនបានរាយការណ៍ថា សារធាតុគីមី sodium cyanide ៧០០តោនស្ថិតនៅទីតាំងដែលផ្ទុះឆេះនេះ ។

អាជ្ញាធរចិនបានអំពាវនាវរកអ្នកជំនាញផលិតសារធាតុទាំងនេះឲ្យមកជួយដោះស្រាយ ខណៈដែលមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកព្រមានថា ប្រសិនបើគ្មានការដោះស្រាយទាន់ពេលវេលានោះទេ សារធាតុគីមីនេះអាចធ្វើមានការបាត់បង់ជីវិតមនុស្សយ៉ាងឆាប់រហ័ស ៕

an-aerial-picture-shows

Loading...

Leave a Reply

Your email address will not be published. Required fields are marked *