សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ធនិងក្មួយៗយុវជនចូលរួមហាត់កីឡានិងទទួលទានទឹកអោយបានច្រេីន។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

Loading...