សារអប់រំខ្លីៗទាក់ទងនឹងការបង្ការគ្រោះថ្នាក់ និងជំងឺឆ្លងក្នុងពេលមានទឹកជំនន់

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៨ កក្កដានេះថា ដោយយោងទៅលើ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនាញអំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះនឹងអាចបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំង និងបណ្តាលឲ្យមានលិចទឹក និងបង្កឲ្យទឹកជំនន់ភ្លាមៗ។

អំឡុងពេលកើតមានទឹកជំនន់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះថ្នាក់ ផ្សេងៗ ដែលងាយនឹងកើតមានដូចជា ពស់ចឹក និងការលង់ទឹកជាដើម ជាពិសេសត្រូវអនុវត្តនូវអនាម័យឲ្យបានជាប់ជាប្រចាំដើម្បីបញ្ចៀស នូវជំងឺប្រឈមនានា។

ជាមួយគ្នានេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានផ្សព្វផ្សាយនូវសារអប់រំសំខាន់ៗ ក្នុងការបង្ការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុ។

សូមអានសារអប់រំខ្លីទាក់ទងនឹងការបង្ការគ្រោះថ្នាក់និងជំងឺឆ្លងក្នុងពេលមានទឹកជំនន់៖

 

Loading...