សារាយ សក្ខណា ឡើងយន្តហោះត្រឡប់ទៅ អាម៉េរិកយប់មិញ

ភ្នំពេញៈ អស់រយៈពេលប្រមាណជិត ៣ខែហើយ ដែលអតីត តារាសម្តែងស្រី អ្នកនាង សារាយ សក្ខណា បានមកលេងក្រុមគ្រួសារ និងបន្តអាជីពសិល្បៈ នៅប្រទេសកំណើត ហើយនៅរាត្រីយប់មិញនេះ នាងនិងស្វាមី បានដឹកដៃគ្នា ឡើងយន្តហោះ ត្រឡប់ទៅអាម៉េរិកវិញ ដោយមិនដឹងថាពេលណា នាងត្រឡប់មក លេងស្រុកកំណើត ជាថ្មីម្តងទៀតនោះទេ ។ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ គេសង្កេតឃើញថា មានវត្តមាន តារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង បានបង្ហាញវត្តមាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជូនដំណើរតារាស្រី សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា និងស្វាមីឡើងយន្តហោះ ត្រឡប់ទៅអាម៉េរិកវិញ ។ បើតាមសម្តីរបស់ម្តាយ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងកន្លងមកថា “ សក្ខណា អាចត្រឡប់ មកលេងស្រុកកំណើត ម្តងទៀត ក្រោយពេលដែល គេសម្រាលកូន ហើយរឹងដៃរឹងជើង ព្រោះកូនទាំងពីរនាក់ បានប្រាប់ខ្ញុំថា គេមកលេងលើកក្រោយ នឹងពរចៅមកលេងខ្ញុំ ជាយាយហើយ ” ៕ hour-180 hour-179 hour-178 hour-177 hour-176

Loading...

Leave a Reply

Your email address will not be published. Required fields are marked *