សាលប្រជុំនៅមន្ទីរកសិកម្មខេត្តបានបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ

ខេត្តរតនគិរី៖ នៅសាល ប្រជុំមន្ទីរកសិកម្មខេត្តរតនគិរីបានបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៦ និងទិស ដៅឆ្នាំ២០១៧ នាព្រឹកថ្ងទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក យឹម ផែន អភិបាលរងខេត្តតំណាង លោកថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរាជការចូលរួមជាច្រើនកុះករ ។ ពិធីនេះបានរៀបចំបើ និងបិទរយៈពេល២ថ្ងៃ។

លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានអាននូវរបាយការណ៍មួយចំនួនដូចជាផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំនេះសម្រេចបានលើផ្ទៃដីចំនួន២៦,១៨៥ហិកតា ស្មើរនឹង៩៩,៩៤% នៃផែនការ ទទួលបានផលល្អគិតជាប្រមាណសរុប៦៣,៤៥០តោន បើប្រៀបធៀប ទៅឆ្នាំ២០១៥ ទន្និផលស្រូវបាន កើនឡើងចំនួន៣៩២គីឡូក្រាមក្នុង១ហិកតា ចំពោះការដាំដុះ ដំណាំរួមផ្សំដូចជាស្វាយចន្ទី ដំឡូង ពោត សណ្តែក ល្ង អំពៅ កៅស៊ូ ក៏មានការកើតឡើងគួរអោយកត់សំគាល់ផងដែរ។ ស្ថានភាពចិញ្ចឹមសត្វ មានកំរិតទាប ក្នុងនោះការចិញ្ចឹមគោមានកំណើន១,១%ស្មើនឹង៣២០ក្បាល ក្របី១,៧០%ស្មើនឹង២៤០ក្បាល បច្ចុប្បន្នគោ ក្របី សរុបមានចំនួន៤៦,៩៥៨ក្បាល ជ្រូកសរុប៣០,២០៤ក្បាល បក្សីដូចជាមាន់ ទា ជាដើម សរុប១២៩,៩៤៧ក្បាល។

ទន្ទឹមនោះខេត្តមានកសិកម្មចញ្ចឹមគោរបស់ក្រុមហ័ងអាញ់អណ្តូងមាស ស្ថិតនៅស្រុកកូនមុំ ចិញ្ចឹមគោអូស្ត្រាលី ចំនួន២,៨៥០ក្បាល គោលក្នុងស្រុក១,១០០ក្បាល ក្របីចំនួន១,១៣០ក្បាល។

ទប់ស្កាត់បទល្មើសព្រៃឈើក្នុងរយៈពេល១២ខែនៃឆ្នាំ២០១៦នេះបង្ក្រាបបាន៨៤ករណី ចងក្រងសំណុំរឿងទៅសាលាដំបូងខេត្ត៥៧ករណី ពិន័យអន្តរកាល២០ករណីកំពុងចាត់ការ៧ករណី ចាប់ឃាតជនល្មើស៣រូបបញ្ចូនទៅសាលាដំបូងខេត្ត។ រឹបអូសបានឈើអារ មូលគ្រប់ប្រភេទចំនួន៩,៥៥៣ដុំ ស្មើនឹង៤៨៤,៨ម៉ែត្រគូប រថយន្ត២៧គ្រឿង គោយន្ត៩គ្រឿង។ បង្ក្រាបបទើល្មើសសត្វព្រៃបានមួយចំនួន បង្ក្រាបកាប់រានដីព្រៃឈើបានចំនួន៦កន្លែង ស្មើនឹង៧៦,៣៩៧ហិកតា នៅស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ ចោទប្រកាន់ជនល្មើសចំនួន៧នាក់។ សហគមន៍ព្រៃឈើសរុប៣៩សហគមន៍ មានផ្ទៃដីសរុប២៦,៥៩៩ហិកតា មានប្រជាពលរដ្ឋចំនួន៩,២៨២គ្រូសារ ក្នុងនោះមានការទទួលស្គាល់និងបានចុះកិច្ចព្រមព្រៀងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន២៣សហគមន៍ដែលមានផ្ទៃដីសរុប១៧,១៩៥ហិកតា ប្រជាពលរដ្ឋ៤,០០៨គ្រួសារ និងសហគមន៍ព្រៃឈើ១៦គ្រូសារ សហគមន៍មិនទាន់មានការប្រកាស់ពីក្រសួង និងកិច្ចព្រមព្រៀងនៅឡើយ។ ដីសម្បទានសេដ្ឋកិច្ចចំនួន២៥ក្រុមហ៊ុនលើផ្ទៃដីវិនិយោគចំនួន១៥៣,២២២ហិកតា ក្នុងនោះចុះបញ្ជីចំនួនដី១០ក្រុមហ៊ុន មានផ្ទៃដីសរុប៦៤,៨៩៧ហិកតា ដាំកៅស៊ូបានចំនួន២៨,៩៦៥ហិកតា ដូងប្រេង ១៨,៣៩២ហិកតា និងឈើហូបផ្លែ៤០០ហិកតា ចំពោះក្រុមដែលនៅសល់មិនទាន់ចុះបញ្ជីកំពុងបំពេញបែបបទសុំចុះបញ្ជីនៅមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត។

លោកយឹម ផែន អភិបាលរងខេត្តបានបើកនូវអង្គពិធី និងវាយតម្លៃដល់កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាគោរពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវិធានការណ៍នានាអោយបានជោគជ័យ មន្ទីរកសិកម្មត្រូវតែក្តាប់អោយបាន និងបន្តយកចិត្តទុកដាក់ជម្រុញការដាំដុះដំណាំរួមផ្សំ និងដំណាំដ៏ទៃទៀតនៅគ្រប់រដូវកាល ពិសេសនៅរដូវប្រាំងកន្លែងដែលមានប្រភពទឹក ត្រូវបំផុសអោយប្រជាពលរដ្ឋចេះចិញ្ចឹមជ្រូកមាន់ទា ដាក់ទ្រុងអោយបានត្រឹមត្រូវ ងាយស្រួលក្នុងការមើលថែទាំ ម្យ៉ាងទៀតលាមកសត្វយើងអាចប្រមូលជាជីកំប៉ុកដាក់ដំណាំដើម្បីបង្កើននូវទន្និផលឫយកធ្វើជាឡ ជីវឧស្ម័ន សំរាប់បំភ្លឺ នឹងដាំស្លរ បន្តនិងពង្រឹងសមត្ថភាព ភ្នាក់ងារផ្សព្វផ្សាយតាមភូមិដោយជម្រុញការធ្វើបទបង្ហាញជូនដល់ប្រជាពលរដ្ឋ អំពីការដាំដុះដំណាំកសិកម្មជាគំរូ ត្រូវណែនាំប្រជាពលរដ្ឋអោយចេះការពារព្រៃឈើ និងរាលរាំងការបំផ្លិចបំផ្លាញធនធានធម្មជាតិ៕ វុទ្ធឦសាន

Loading...