សាលាខេត្តកំពង់ធំ រងការរិះគន់ថាជាសក្លិនស្អុយភាយៗហើយ ពាក់ពន្ធ័ទៅនឹងរឿងពូករលួយយ៉ាងសុីជម្រៅ

ខេត្តកំពង់ធំ ៖ពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញរកសុីគោ ក្របី បានតំឡើងរឹកក្រអឺតក្រទមព្រមទាំងបានអួតអាងថា ឥឡូវពួកគេដឹកគោក្របី និងជ្រូកបានយ៉ាងអាណាធិប្បតេយ្យ ទោះបីជាមានច្បាប់ ឬអត់ច្បាប់ក៏ដោយ ក៏ពុំមានអ្នកណាហ៊ានហាមឃាត់ដល់ពួកឈ្មួញទាំងអស់នោះដែរ ទូរទាំងប្រទេសដោយសារតែច្បាប់មិនទាន់ត្រូវបានរឹតបន្ដឹងចេញអោយដូចគ្នា។
បច្ចុប្បន្នក្រុមឈ្មួញបាននិយាយថា ក្នុងមួយខែៗពួកគេបានជួយឧបត្ថម្ភទៅសាលាខេត្តកំពង់ធំ ៣ម៉ឺនទៅ៤ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ រួមទាំងសមត្ថកិច្ចនៅតាមដងផ្លូវ តើអ្នកណាហ៊ានចាប់ នឹងហ៊ាន បង្រ្កាបទៀតនោះ ហើយមិនតែប៉ុណ្ណោះនៅតាមដងផ្លូវនិមួយៗក្នុងខេត្តកំពង់ធំ ពួកគេបានជូនជាការដូរបង់ថ្លៃផ្លូវជូនមន្រ្តីជំនាញ រួមទាំងអង្គភាពដែលពាក់ព័ន្ធអស់ហើយ ហេតុដូច្នេះមិនចំបាច់ខ្វល់។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ជារៀងរាល់ថ្ងៃ ចំពោះរថយន្តខ្នាតយក្យដឹកគោ ក្របី របស់លោក បូរ ដែលបានធ្វើសកម្មភាពដឹកជញ្ជូន គោ ក្របីដោយគ្មានច្បាប់អនុញ្ញាតិ បាននិងកំពុងដឹកជញ្ជូនយ៉ាងរលូននៅតាមដងផ្លូវមួយចំនួនក្នុងខេត្ត ពុំដែលត្រូវបានសមត្ថកិច្ចនៅក្នុងខេត្តមួយនេះធ្វើការបង្រ្កាប ឬត្រួតពិនិត្យនោះឡើយ មិនតែប៉ុណ្ណោះលោក បូរ ដែលជាមេឈ្មួញដ៏ធំទិញ គោ ក្របី បាននិយាយថា លោកបានបង់លុយជូនបក្សក្នុងមួយឆ្នាំៗ ៣ទៅ៤ម៉ឺនដុល្លាឯណោះមិនចាំបាច់ធ្វើច្បាប់ក៏បានដែរ ដោយសារតែគេស្គាល់ និងយោគយល់ដល់រូបគាត់ ហើយក៏ជាឆ្នាំងបាយរបស់ខេត្តផងដែរ។
លោក ម៉ក៉ យុទ្ធនា អនុប្រធានមន្ទីរទទួលបន្ទុកពេទ្យសត្វខេត្តកំពង់ធំ បានឲ្យដឹងថា សម្រាប់ឈ្មួញដឹកគោក្របីនេះ គឺគេបានរកចំណូលឲ្យខេត្តមែន គេបានបង់ត្រឹមត្រូវ ហើយការដឹកលើស គឺមានគេឆែកមើលតាំងពីពេលឡើងមកម្លេះ ចំណែកច្បាប់អនុញ្ញាតិបើតាមស្មានប្រហែលជាផ្ញើរមកហើយ រីឯផ្នែកខាងចុះត្រួតពិនិត្យគឺខាងពេទ្យសត្វខ្ញុំមកនៅឯណេះទាល់តែព្រះរាជអាជ្ញាហៅទើបបានខ្ញុំទៅ ព្រោះមិនមែនជាដែនសមត្ថកិច្ចរបស់ខ្ញុំនោះទេ។ ប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេឈ្មួញជូនការដូរឲ្យទៅសាលាខេត្តនេះ គឺដើម្បីបិទបាំងនៅអំពើពុករលួយតែប៉ុណ្ណោះ បើមិនដូច្នោះទេគេមិនអាចដំណើការបានទេ ។
លោក ឆាង ប្រធានផ្នែក ពេទ្យសត្វក្រុងស្ទឹងសែន បានឲ្យដឹងថា លោកកំពុងតែត្រៀមនឹង រងចាំតែមានបទបញ្ចាពីលោក ម៉ក យុទ្ធនា លោកនិងអនុវត្តភ្លាម ព្រោះគាត់ជាអនុប្រធានមន្ទីរពេទ្យសត្វ តែគេមិនអោយតំលៃទៅលើអ្នកមានជំនាញពេទ្យសត្វក្រុងស្ទឹងសែននោះទេ ប៉ុន្តែមេៗពុំមានការគោរពសិទ្ធ ហើយពាក់ព័ន្ឋប្រើតែមន្រ្តីចូលនិវត្តតែបុ៉ណ្ណោះទើបមានសិទ្ធរអស់លោកខាងលើ កន្លងមកបានសុំគោលការណ៍ ត្រួតពិនិត្យ ឡានដឹកជ្រូក មាន់ គោ ក្របី តែពុំមានការឯកភាព បច្ចុប្បន្នជ្រូកកាប់ ក្រៅសត្វឃាត ជ្រូកមានជំងឺ ពាសពេញតែភូមិពុំត្រូវបានលោក ម៉ក យុទ្ធនា ចាត់វិធានការនោះទេ ចំណែកខ្ញុំមិនអាចចាប់បានទេ ដោយសារតែពុំមែនជាមន្រ្តីនគរបាលយុត្តធម៌ ពេលចាប់មកក៏ពុំមានសិទ្ធក្នុងការកសាងសំណុំរឿង និងពុំមានការទទួលខុសត្រូវឡើយ តែបើព្រះរាជអាជ្ញាបញ្ជាមក មេខ្ញុំមិនអោយទៅឲ្យខ្ញុំធ្វើយ៉ាងម៉ិច បើខ្ញុំរស់នៅជាមួយគេ តែជ្រូក គោ ក្របី ក្នុងមួយថ្ងៃចេញ៤ ទី៥ ឡាន ដាក់ច្បាប់ទៅភ្នំពេញដឹកទៅប្រទសវៀតណាម ហើយអត់មានបទបញ្ជា របស់មេឲ្យខ្ញុំធ្វើម៉េចទៅ? ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានឲ្យដឹងថា ការចោទប្រកាន់ថា លោក បូរ ដែលជាមេឈ្មួញបានអួតថា បានបង់ជូនបក្សក្នុងមួយឆ្នាំៗ ៣ទៅ៤ ម៉ឺនដុល្លានោះ លោកបានទទួលដំណឹងដែរ តែលោកកំពុងតែតាមដាន រកមន្រ្តីខិលខូចយ៉ាងម៉តចត់ ដើម្បីយកមកសាកសួរ លោកជឿជាក់ថា ឯកឧត្តម អភិបាលខេត្តកំពង់ធំ ពុំមានការពាក់ព័ន្ឋក្នុងរឿងនេះឡើយ ព្រោះនេះជាកន្ទេលធំបន្លំដេកហើយទេដឹង? ។
ពាក់ព័ន្ធទៅនិងបញ្ហានេះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថារឿងនេះឯកឧត្តម បានទទួលព័ត៌មានអញ្ចឹងដែរ ទី១ គឺលោកបានប្រាប់ឲ្យទៅ លោក ប្រធានមន្ទីរឲ្យហៅ លោក បូរ មកសួរនាំ អំពីការយកឈ្មោះខ្ញុំទៅប្រើ អំពីការបង់ចំណូលចូលខេត្ត ហើយ២ឲ្យយកវិក័យបត្រមកដាក់ ដោយបុគ្គលដែលបានអនុឡោមពីក្រសួងថា នាំចូលមកប៉ុន្មានៗចំពោះសត្វគ្រប់ប្រភេទអញ្ចឹង ទី៣គឺឲ្យសមត្ថកិច្ច ត្រួតពិនិត្យរថយន្តដឹកជ្រូក គោ ក្របី បើពិនិត្យឃើញថាមានលើសចំនួនក្នុងច្បាប់ ពុំមានលិខិតត្រឹមត្រូវ និងឲ្យសមត្ថកិច្ចចាប់ឃាតតែម្ដង៕
ក្រុមហ៊ុន-AZ1ឹ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *