សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបុរសជាតិអ៊ីស្លាមម្នាក់ នៅក្នុងពន្ធនាគារខេត្ត ក្រោយការ ឃាត់ខ្លួនលើករណីលួចកាប់ឆ្ការ និងឈូសឆាយដីព្រៃរដ្ឋជាកម្មសិទ្ធិ ដោយខុសច្បាប់ !

ខេត្តស្ទឹងត្រែង៖ ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ទៅលើបុរសខ្មែរ-អ៊ីស្លាមរូបនោះ គឺបានធ្វើ ឡើងដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក អួង វុទ្ធា កាលពីថ្ងៃទី២៩សីហា ឆ្នាំ២០២០ ចុងសប្តាហ៍មុននេះ ក្រោមការចោទពីបទ «កាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ ដីព្រៃ »ដោយខុសច្បាប់ ដែលបានប្រព្រឹត្ត នៅភូមិក្រឡាពោះ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីសមត្ថកិច្ចបាននិយាយថា ជនសង្ស័យដែលត្រូវចោទ និងត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩សីហាឆ្នាំ២០២០នោះ គឺឈ្មោះ ម៉ាជេត ហូសេន (ហៅពៅ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើត នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ លោកថា ជនសង្ស័យបានមករស់នៅ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រីឯការសម្រេចឃុំខ្លួនបុរសជាតិអ៊ីស្លាមនេះ បន្ទាប់ ពីជនសង្ស័យ និងប្រពន្ធ បាននាំយកគ្រឿងចក្រចូលទៅឈូសឆាយ និងការកាប់រានទន្ត្រានដីព្រៃរដ្ឋជាកម្ម សិទ្ធដោយខុសច្បាប់ នៅក្នុងភូមិក្រឡាពោះ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

មន្ត្រីសមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្រោយពីបានដឹងរឿងប្រព្រឹត្តអំពើល្មើសច្បាប់នោះមក ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងអាជ្ញាធរស្រុក និងមន្ត្រីក្នុងមូលដ្ឋាន ចុះឃាត់ខ្លួនជនសង្ស័យ និងដកហូតគ្រឿងចក្រ កាលពីថ្ងៃ ទី២៧សីហាឆ្នាំ២០២០។ ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការខេត្ត ហើយតំណាងអយ្យការ និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកាន់ពីបទ «កាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ»ធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ និងត្រូវបានឃុំខ្លួនជាបណ្តោះ អាសន្ន នោះហើយ កាលពីថ្ងៃទី២៩សីហាឆ្នាំ២០២០ ចុងសប្តាហ៍កន្លងទៅនេះ ៕

Loading...