សាលាពលទាហានយោធភូមិភាគពិសេសមួយទៀតហើយ បានទទួល សម្ភារៈសំណង និងថវិកា ពីប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំ ៖ ស៊ីម៉ង់ត៍០៥តោន ឥដ្ឋ១០០០០ដុំ និងថវិកាមួយចំនួនទៀតត្រូវបានប្រគល់ជូន សាលាពលទាហានយោធភូមិភាគពិសេស ដែលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេស បានមានប្រសាស
ន៍ថា ជំនួសមុខអោយនាយទាហាន នាយទានហានរង និងពលទាហាន ក្នុងសាលាទាំងអស់ លោកពិតជាសប្បាយរីករាយណាស់ ដែលបានទទួលបានអំណោយរបស់សម្តេចតេជោ ដែលជាសម្ភារៈសំណង់និងថវិកា ស្របពេលដែល សាលាកំពុងត្រូវការជាចាំបាច់ក្នុងរៀបចំសាងសង់លេណដ្ឋានពិសេសនិងអាគារស្នាក់នៅរបស់ទ័ពផ្សេងទៀតក្នុងសាលា។

លោកនាយកសាលាពលទាហាន សូមគោរពថ្លែងអំ
ណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

សូមបញ្ជាក់ថា ការផ្តល់អំណោយជាគ្រឿងឧបភោគ
បរិភោគថវិកា មធ្យោបាយដឹកជញ្ជូននិងសម្ភារៈបរិក្ខាផ្សេងជាច្រើនទៀតជូនចំពោះសាលានាយទាហានខាងលើគឺជាការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងលេណដ្ឋាន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

ដោយឡែកការផ្តល់អំណោយទាំងនេះក៏ជាការយកចិត្តទុកចំពោះការហ្វឹកហ្វឺនរបស់ពលទាហានដែលទើបជ្រើសរើសថ្មីបំពេញក្របខណ្ឌភូមិភាគពិសេសផងដែរ។
គួររំលឹកផងដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់ជូនអង្គភាពនាពេលកន្លងមកនេះរួមមានរថយន្តសង្គ្រោះមួយគ្រឿង រថយន្តមួយតោនកន្លះមួយគ្រឿង ការសាងសង់ផ្ទះបាយមួយខ្នងទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ និងម៉ាស៊ីនបូមទឹក០៥គ្រឿងផងដែរ៕

Loading...