សាលារៀន​ប៉ា​គី​ស្ថាន​ដែល​រង​ការ​វាយប្រហារ​ភេរវកម្ម​អនុញ្ញាត​ឲ្យ​សិស្ស​ចូល​រៀន​វិញ​

​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ​នៅ​ទីក្រុង​ ប៉េ​សាវ៉ា​ ប៉ា​គី​ស្ថាន​ បាន​វិល​ត្រឡប់​ទៅ​ កាន់​សាលារៀន​វិញ​ ក្រោយ​ឈប់​សម្រាក​ ជា​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​ការ​បាញ់ប្រហារ​យ៉ាង​ សាហាវព្រៃផ្សៃ​ពី​ក្រុម​ភេរវកម្ម​តា​លី​បង់​ កាលពី​ខែ​មុន​ សម្លាប់​សិស្ស​ លោកគ្រូ​ អ្នកគ្រូ​រហូត​ដល់​១៤១​នាក់​ ។​

​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ក៏​បាន​ ត្រៀមលក្ខណ​បើក​បវេសនកាល​ជា​ថ្មី​ បន្ទាប់​ពី​បិទទ្វារ​ដោយសារ​តែ​ការ​វាយ​ ប្រហារ​ទៅ​លើ​សាលារៀន​នៅ​ទីក្រុង​ ប៉េ​សាវ៉ា​ កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​ ២០១៤​ ។​

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​បាន​ផ្អាក​អនុវត្ដ​ ដល់​អ្នកទោស​ភេរវកម្ម​ ហើយ​បង្កើត​ តុលាការយោធា​សម្រាប់​កាត់ទោស​ក្រុម​ ភេរវ​ករ​ ។​ ការ​វាយប្រហារ​នៅ​សាលា​ រៀន​នា​ពេល​កន្លង​មក​ ក្រុម​តា​លី​បង់​បាន​ ចេញ​មុខ​ទទួលស្គាល់​ដោយ​បញ្ជាក់​អះអាង​ ថា​ នោះ​ជា​សកម្មភាព​សងសឹក​ដល់​កម្លាំង​ ទាហាន​ប៉ា​គី​ស្ថាន​ដែល​បាន​វាយប្រហារ​ ទៅ​លើ​ទីតាំង​ក្រុម​តា​លី​បង់​ ។​

​ការ​វាយប្រហារ​ទៅ​លើ​សិស្សសាលា​ នៅ​ប៉ា​គី​ស្ថាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​ ថ្កោលទោស​យ៉ាង​ខ្លាំង​ ។​ ប្រធានាធិបតី​ អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្កោលទោស​ ដល់​ល​ទ​ង្វើ​ព្រៃផ្សៃ​ និង​សន្យា​រួម​ដៃ​ជា​ មួយ​ប៉ា​គី​ស្ថាន​កម្ចាត់​ក្រុម​ភេរវកម្ម​ ។​

​បច្ចុប្បន្ន​ក្រុម​សន្ដិសុខ​ប៉ា​គី​ស្ថាន​បាន​ បង្កើន​ការ​យាមល្បាត​នៅ​គ្រប់​ទិស​ទី​ ពិសេស​នៅ​តាម​ទីតាំង​សំខាន់ៗ​ មាន​ សាលារៀន​ ស្ថានីយ​រថភ្លើង​ជាដើម​ ដោយ​ខ្លាច​ក្រុម​នេះ​បន្ដ​វាយប្រហារ​ដូច​ ករណី​នៅ​ក្នុង​សាលារៀន​ទីក្រុង​ប៉េ​សាវ៉ា​ ជាដើម​ ៕

images

Loading...

Leave a Reply

Your email address will not be published. Required fields are marked *