សាលាឧទ្ឋរណ៍បើកសវនាការជំនុំជម្រះបណ្តឹង សុំនៅក្រៅឃុំ របស់អ្នកស្រី ឡាយ ហួង

ភ្នំពេញ ៖ សាលាឧទ្ឋរណ៍បានបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់អ្នក ឡាយ ហួង អតីតភរិយាឧកញ៉ា ខូវ ផល្លាបុត្រ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធម្តងរួចមកហើយ ។

អនុប្រធានសាលាឧទ្ឋរណ៍ លោក សេង ស៊ីវុត្ថា បានថ្លែងថា ជនជាប់ចោទ ឡាយ ហួង ជាប់ចោទពីបទផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ថវៈ និង បទប៉ុនប៉ង ឃាតកម្ម គិតទុកជាមុន ពាក់ព័ន្ឋការរៀបចំគម្រោងរំលោភនិងសម្លាប់ កូនស្រីនិង ភរិយា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅចំណុចផ្ទះលេខ១បេ ផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ បានប្រកាសសាលក្រម សម្រេចឃុំខ្លួនជនជាប់ចោទ ឡាយ ហួង ដាក់ពន្ឋនាគារ ដើម្បីរង់ចាំសវនាការរឿងអង្គសេចក្តី។ ប៉ុន្តែការសម្រេចនេះត្រូវបាន ឈ្មោះ ឡាយ ហួង និង មេធាវីប្តឹងឧទ្ឋរណ៍៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *