សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ផ្លាស់​ប្ដូរ​ទម្លាប់​ការ​ប្រមូល​សំរាម​

​ភ្នំពេញ​៖​ មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ មាន​ផែនការ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រមូល​សំរាម​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ដើម្បី​បង្កើន​ការ​គ្រប់គ្រង​បរិស្ថាន​ និង​សំណល់​រឹង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​០៩​ខែមករា​ ឆ្នាំ​២០១៥​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ សា​ លា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ និង​ពង្រឹង​យន្ដការ​ក្នុង​កំណត់​ពេលវេលា​ ថ្មី​ ដើម្បី​ប្រមូល​សំរាម​ ដែល​កាត់​បន្ថយ​បាន​នូវ​ការ​បំពុលបរិស្ថាន​ និង​ បង្កើន​សោភ័ណ​ភាព​នៅ​ក្នុង​រាជធានី​ ។​ លោក​បញ្ជាក់​ថា​ ផែនការ​ថ្មី​នេះ​ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដាក់​កម្មវិធី​ប្រមូល​សំរាម​ភាគច្រើន​ នៅ​ពេល​ យប់​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ និង​ការ​បំ​ភាយ​ក្លិនស្អុយ​ទៅ​ដល់​ អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ នោះ​ផង​ដែរ​។​

​លោក​បាន​ទទួលស្គាល់​ផង​ដែរ​ថា​ កន្លង​មក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មាន​ ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​ ពិសេស​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ ថា​មិន​បាន​ដាក់​ធុងសម្រាម​ ធ្វើ​ឱ្យ​សំរាម​នៅ​រាយ​ប៉ាយ​ និង​បង្កើត​បរិស្ថាន​ មិនល្អ​នៅ​តាម​ដងផ្លូវ​ ។​

​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយា​បទ​ក្នុង​ការ​ទុកដាក់​សំរាម​ ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ចូលរួម​អនុវត្ដន៍​តាម​ការ​ណែនាំ​របស់​សាលា​រាជ​ ធានី​ និង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ដោយ​មិន​ត្រូវ​បោះចោល​សំរាម​ពាស​វាល​ ពាស​កាល​បង្ក​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ និង​ស្ទះលូ​ជាដើម​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *