សាលា​រាជធានី​​ភ្នំពេញ នឹង​ស្ថាបនា​​ជម្រក​សម្រាប់​​អ្នកដំណើរ រង់ចាំ​ជិះ​​រថយន្តក្រុង ៣៤ បន្ថែម​

ភ្នំពេញ: មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ដោយ​ខ្សែ​រថយន្តក្រុង សាលា​រាជធានី​ភ្នំពេញ បាន និង​កំពុង​សាង​សង់រោង​ជម្រក សម្រាប់​អ្នកដំណើរ​រ់ងចាំ​ជិះ​រថយន្តក្រុង Bus Stop Shelter បាន​ចំនួន​៣៤ កន្លែង លើ​គម្រោង​សរុប ៨៩ កន្លែង នៅតាម​ចំណត​រថយន្ត​ក្រុង​ទាំង ៣ ខ្សែ គឺ​ខ្សែរ​ត់ទី​១ ទី​២ និង​ខ្សែ​ទី​៣​។​

​ជម្រក​រថយន្តក្រុង​នេះ ផ្តល់​ប្រយោជន៍​​សម្រាប់​ការពារ​​កម្តៅថ្ងៃ និង​ជ្រក​ភ្លៀង​របស់​​អ្នកដំណើរ ព្រមទាំង​មាន​កៅអី​អង្គុយ​រង់ចាំ​ផងដែរ តែ​សូម​បងប្អូន​ជួយ​ថែរក្សា​ឲ្យ​បាន​គង់​វង្ស​ផង ដើម្បី​ផលប្រយោជន៍​​របស់​យើងទាំង​អស់គ្នា​។​

​គួររំលឹកថា ចំពោះ​ខ្សែ​រថយន្តក្រុង ដែល​បាន​បើក​ឲ្យ​ដំណើរការ​នាពេល​កន្លងមក​នេះ មាន​ចំនួន ៣ ខ្សែ គឺ​ខ្សែ​ទី​១-​រត់​ពី​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌ​ឬ​ស្សី​កែវ កាត់​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច​តាម​មហាវិថី​ព្រះមុនីវង្ស​ឆ្ពោះទៅ​ក្បាលថ្នល់ ឆ្លងស្ពាន​ព្រះមុនីវង្ស​ទៅ​ច្បារអំពៅ និង​ទៅ​ចូល​នៅ​ចំណត​បឹង​ឈូក រួច​បត់​មកវិញ ក្នុង​ចម្ងាយ​ប្រមាណ ១៧ គីឡូម៉ែត្រ​។

ខ្សែ​ទី​២-​ចេញពី​ផ្សារ​រាត្រី តាម​វិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះទៅ​រង្វង់​មូល​ជ្រោយចង្វា​របត់​ឆ្វេង​តាមផ្លូវ​លេខ​៧០ ឬ​ផ្លូវ​ទំនប់​ទួលគោក​ទៅ​អង់​តែ​ន​ទួលគោក បត់​ឆ្វេង​តាម​មហាវិថី​គឹមអ៊ី​ល​ស៊ុ​ង​ឆ្លងទៅ​មហាវិថី​ម៉ៅ​សេង​ទុង​ដល់​ស្តុ​ប​បូកគោ​បត់​ស្តាំ​តាម​មហាវិថី​ព្រះមុនីវង្ស រួច​សសៀរ​តាម​ស្ពាន​អាកាស​ក្បាលថ្នល់​បត់​ស្តាំ​តាមផ្លូវ​ជាតិ​លេខ​២ រហូតដល់​តាខ្មៅ​តែម្តង ក្នុង​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ និង​ខ្សែរ​ត់ទី​៣-​ចេញពី​ផ្សារ​រាត្រី តាមផ្លូវ​លេខ​១០៦ កាត់​ទៅ​ផ្លូវ​នរោត្តម បត់​ឡើង​តាម​ផ្សារ​ធំថ្មី ទៅ​វិថី​កម្ពុជា​ក្រោម ឆ្ពោះទៅ​ស្ពាន​អាកាស ៧ មករា ឆ្លងទៅ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី រហូតដល់​រង្វង់​មូល​ចោមចៅ ក្នុង​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា “​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ត្រៀម​រៀបចំ​ខ្សែ​រថយន្តក្រុង​សំរាប់​ដឹក​អ្នកដំណើរ​បន្ថែម​ឲ្យ​បាន ១៨ ខ្សែ ឬ​ស្ទើរ​ទូទាំង​រាជធានី​ភ្នំពេញ​តែម្តង​នៅពេល​ខាងមុខ​”៕

shelter bus 1

shelter bus

Loading...

Leave a Reply

Your email address will not be published. Required fields are marked *