សាហាវណាស់មនុស្សលោកឥឡូវនេះ ស្អីក៏ហ៊ានធ្វើដែរ

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បត៏ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១​ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុុកភ្នំក្រវាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសម្លាប់។​

ជនសង្ស័យមានឈ្មោះ ងុយ អ៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

តាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន​ យាំ ភេទស្រីអាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅចំណុចអូររីង ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ បានចេញពីសាលារៀនដើរតាមផ្លូវរទេះលុះដល់ចំណុចកើតហេតុដោយមានព្រៃឃ្លៃហើយមានសភាពស្ងាត់ ជនសង្ស័យ ង៉ុយ អ៊ី បានចេញមកចាប់ជនរងគ្រោះ វាយបង្ខំលើរូបរាយកាយប៉ុនប៉ងរំលោភសេពសន្ទវៈខណៈនោះជនរងគ្រោះបានស្រែកឲ្យគេជួយយ៉ាងខ្លាំង។​

មួយសន្ទុះក្រោយមកមានបុរសបីនាក់ដែលមានឈ្មោះ ទី១ឈ្មោះ យី ប៉េស ភេទប្រុស អាយុ២៣ឆ្នាំ,ទី២ឈ្មោះ បូន ភិន ភេទប្រុស,និងទី៣ឈ្មោះ ឌឿន ដា ភេទប្រុស ខណៈពួកគេកំពុងដើររកក្របីបាត់នៅកន្លែងកើតហេតុឃើញហេតុការណ៏នោះក៏ស្ទុះចេញមកជួយតែត្រូវជនសង្ស័យឈ្មោះ ង៉ុយ អ៊ី ចាក់មួយកាំបិតចំពោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ឃើញហេតុដូចនេះមិត្តភក្តិចូលទៅគ្រាយកអ្នករបួសរត់ចេញហើយត្រូវជនសង្ស័យដេញតាម​តែមិនទាន់ជនសង្ស័យក៏បែរទិសដៅត្រឡប់ទៅចាក់ក្មេងស្រីរងគ្រោះឈ្មោះ យឿន​ យាំ នោះវិញបណ្តាលឲ្យប្រកាច់ស្លាប់។​បន្ទាប់ពីធ្វើសកម្មភាពហើយជនសង្ស័យក៏រត់ទៅផ្ទះគូដណ្តឹងរបស់ខ្លួនបាត់។​រហូតដល់ម៉ោង០៧ៈ៣៥នាទីយប់ថ្ងៃដដែលជនសង្ស័យក៏កើតមានជម្លោះជាមួយគូដណ្តឹងក៏បានយកកាំបិតចាក់គូដណ្តឹងខ្លួនមួយកំបិតចំដើមដោះខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់រួចហើយជនសង្ស័យក៏ចាក់ពោះខ្លួនឯងតាមក្រោយបណ្តាលអោយរបួសធ្ងន់ដូចគ្នាធ្វើអោយមានការឆោរឡោដល់ក្រុមគ្រួសារគូដណ្តឹងក៏ធ្វើការឡោមព័ទ្ធនិងប្តឹងសមត្ថកិច្ចចាប់ជនសង្ស័យតែម្តង។​

សមត្ថកិច្ចនគរបាល លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថាតាមការពិនិត្យបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ យឿន​ យាំ មិនត្រូវបានជនសង្ស័យរំលោភបានសម្រេចនោះឡើយហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនរងគ្រោះពីរនាក់ទៀត ទី១ឈ្មោះ ឌីន ដា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាគូដណ្តឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញនិងទី២ឈ្មោះ យី ប៉េស ជាអ្នកទៅជួយក្មេងស្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕

 

Loading...