សាហាវទៀតហើយ! បុរសម្នាក់ត្រូវគេសម្លាប់ ហើយអូសសពយកទៅដុតបំបាត់ភស្តុតាង

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវគេវាយសម្លាប់ រួចយកសាកសពទៅដុតកម្ទេចចោលយ៉ាងសាហាវយង់ឃ្នងបំផុត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ករណីឃាតកម្មនេះ សង្ស័យបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណប្រមាណ២ទៅ៣នាក់ បានធ្វើសកម្មភាពវាយ និងចាក់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ រួចអូសសាកសពជនរងគ្រោះយកទៅដុតក្នុងពូនូកចំបើងដែលនៅក្បែរនោះ ដើម្បីបំបាត់ភស្តុតាង ។

ប្រភពបន្តថា ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ សមត្ថកិច្ចបាននិងកំពុងពិនិត្យ ស្រាវជ្រាវនិងកំណត់មុខសញ្ញា និងចាប់ខ្លួនមកទទួលទោសតាមច្បាប់ ៕

1 2 3 5

Loading...