សាហាវផុតលេខ!!! សម្លាប់មិត្តស្រី ដោយយកដងចបញាត់ចូលប្រដាប់ភេទ

បរទេស៖ ក្មេងស្រីអាយុ 18 ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់យ៉ាងអាណោចអាធ័មជាទីបំផុត ហើយប្រដាប់ភេទភេទរបស់នាងត្រូវជនមិនស្គាល់មុខ យកដងចបញាត់ចូលរហូតដល់ស្លាប់។

នារីរងគ្រោះនេះមានឈ្មោះ Enno Fariah ហើយសាក្សី ដែលជាមិត្តភក្តិបានឲ្យដឹងថា នាង Fariah នេះបានបាត់មុខមិនឃើញទៅធ្វើការអស់រយៈពេល បីថ្ងៃមកហើយ ដោយចំឡែកពេកនោះ ពួកគេក៏បានទៅរកដល់ផ្ទះកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦ ស្រាប់តែទៅដល់ឃើញទ្វារបិទ គួរអោយសង្ស័យ ឃើញដូចនេះបានធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ហើយក៏បានសម្រេចចិត្តធាក់ទ្វារទម្លាយ ហើយស្រាប់តែបានឃើញនាងដេកស្លាប់ ដោយនៅលើខ្លួនបានមានសំលៀកបំពាក់ខ្លះៗតែ ប្រដាប់ភេទរបស់នាងគឺបានជាប់ជាមួយនឹងដងចប។

នេះបើយោងតាមអាជ្ញាធរ បានឲ្យដឹងថា ដងចបកាប់នេះបានចូលទៅក្នុងប្រដាប់ភេទរបស់នាងរងគ្រោះប្រហែល 60 សង់ទីម៉ែត្រ ហើយលើសពីនេះទៅទៀតពួកគាត់បានរកឃើញទឹកកាមផងដែរ ដែលនេះបញ្ជាក់ថា នារីរងគ្រោះត្រូវបានជនល្មើសសម្លាប់មុនពេលដែលញាត់ដងចបបញ្ចូល។

ទោះជាយ៉ាងណាក៏ដោយក្រោយពេលការស៊ើបអង្កេតបានរកឃើញបុរសបីនាក់ដែលបានពាក់ព័ន្ធនឹងឃាតកម្មមួយនេះ ហើយម្នាក់គឺជាសង្សារបស់នាង។ បុរសជនដៃដល់ដែលជាសង្សារមានឈ្មោះ Rahmat Alim មានអាយុ 15 ឆ្នាំបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់នារីខាងលើពិតប្រាកដមែនដោយសារតែរូបនាងមិនព្រមរួមភេទជាមួយខ្លួន។

នារីរងគ្រោះមុនស្លាប់
តាមប្រភពព័ត៌មានពីគេហទំព័រម៉ាឡេស៊ីបានអោយដឹងថា នារីរងគ្រោះហើយបុរសជាជនដៃដល់នេះ ទើបស្គាល់គ្នាបានមួយខែប៉ុននោះ ហើយកាលពីយប់ថ្ងៃព្រហស្បតិ៏ អ្នកទាំងពីរនេះបានណាត់ជួបគ្នា ហើយពេលនេះ ខាងប្រុសបានបបួលនាង Fariah រួមភេទតែនាងបដិសេធ ហើយភ្លាមនោះ បុរសជនដៃដល់បានចេញទៅក្រៅ ហើយមួយសន្ទុះក្រោយមកក៏បាននាំបុរសពីរនាក់មកជាមួយហើយចាប់ផ្តើមធ្វើសកម្មភាពរំលោភហើយសម្លាប់ដោយយកដងចបញាត់ចូលក្នុងប្រដាប់ភេទរបស់នារីរងគ្រោះរហូតដល់ស្លាប់តែម្តង។

បច្ចុប្បន្ននេះ ជនដៃដល់ត្រូវបានប៉ូលិសកសាងសំណុំរឿង ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *