សា​លា​ដំ​បូង​​ខេត្ត​កណ្ដា​ល​ ឃុំ​ខ្លួន​​យុ​វ​ជន​២​នាក់​ ពី​បទ​​ចែក​ចាយ​​គ្រឿង​​ញៀន​

ខេត្តកណ្តាល:សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាលាដំបូង​ខេត្តកណ្ដាល កាលពី​ថ្ងៃទី២២ មករា ម្សិលមិញ បានសម្រេច​ឃុំខ្លួន​យុវជន២នាក់ ជា​ប​ណ្ដោះ​អាសន្ន ពីបទ​ចែកចាយ គ្រឿង​ញឿ​ន ។

យោងតាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង២នាក់​ដែលជា​បងប្អូន នឹង គ្នា​នោះ មានឈ្មោះ​ហង្ស សុ​វិ​ន ភេទ​ប្រុស អាយុ២១ឆ្នាំ ។​ ជនជាតិខ្មែរ មុខរបរ​លក់ដូរ និង​ឈ្មោះ វង សុវណ្ណ ភេទ​ប្រុស អាយុ២៦ឆ្នាំ អ្នក​ទាំង២មាន​ទីលំនៅ​ភូមិ​ស្វាយ​លាប ឃុំ​ទំនប់​ធំ ស្រុក​ព​ញា​ឮ​ ខេត្តកណ្តាល។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៥ ជាមួយ​គ្រឿង​ញឿ​ន​ចំនួន៥០កញ្ចប់ នៅ​ចំណុច ភូមិ​ស្វាយ​លា​ប ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ច​បានបញ្ជាក់​ថា យុវជន​ទាំង២នាក់​ខាងលើ​ត្រូវ​ជាប់ចោទ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​បទ​ប​ញ្ញ​តិ​មាត្រា៤០ នៃ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

kandal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *