សិង្ហបុរីរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៣នាក់បន្ថែមទៀតនៅថ្ងៃទី២៩ ធ្នូនេះ

ក្រសួងសុខាភិបាលសិង្ហបុរីបានសេចក្តីថ្លែងការណ៍បឋមប្រចាំថ្ងៃរបស់ខ្លួនថា ក្រសួងសុខាភិបាលបានរកឃើញមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៣នាក់ដែលរកឃើញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅរសៀលថ្ងៃទី២៩ ធ្នូ។

ករណីទាំង ១៣ នេះសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ហើយត្រូវបានដាក់នៅលើសេចក្តីជូនដំណឹងអំពីការស្នាក់នៅ ឬនៅដាច់ដោយឡែកនៅពេលពួកគេមកដល់ប្រទេសសិង្ហបុរីភ្លាមៗ។ មិនមានករណីថ្មីណាមួយត្រូវបានរកឃើញនៅក្នុងសហគមន៍ និងក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេសឡើយ។ ក្រសួងសុខាភិបាលបានប្រកាសថា សេចក្តីលម្អិតបន្ថែមទៀតនៃករណីថ្មីនឹងត្រូវចេញផ្សាយនៅយប់ថ្ងៃអង្គារ។

ប្រទេសសិង្ហបុរីបានចូលដល់ដំណាក់កាលទី៣នៃការបើកដំណើរការឲ្យមានការជួបជុំឡើងវិញកាលពីថ្ងៃចន្ទ។ ការជួបជុំក្នុងសហគមន៍ដែលពីមុនមានត្រឹម៨នាក់ ឥឡូវត្រូវបានអនុញ្ញាតជាសាធារណៈគឺកើនឡើងបាន៥នាក់បន្ថែមទៀត។ ស្រដៀងគ្នានេះដែរ គ្រួសារអាចទទួលបានភ្ញៀវចូលក្នុងផ្ទះរហូតដល់៨នាក់។

សេវាកម្មគោរពបូជា និងពិធីសាសនាឥឡូវត្រូវបានអនុញ្ញាតឱ្យមានរហូតដល់២៥០នាក់ ហើយដែនកំណត់សមត្ថភាពនៅតាមទីសាធារណៈដូចជាផ្សារ និងកន្លែងទាក់ទាញក៏ត្រូវបានបង្កើនផងដែរ។

ជាមួយគ្នានេះរដ្ឋាភិបាលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបុគ្គលិកសុខាភិបាលចាប់ពីថ្ងៃពុធដោយចាប់ផ្តើមពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង។ ការចាក់វ៉ាក់សាំងនេះនឹងបន្តដោយការចាក់លើមនុស្សចាស់ ចាប់ពីអ្នកដែលមានអាយុ៧០ឆ្នាំឡើងទៅចាប់ពីខែកុម្ភៈខាងមុខ។ ក្រោយមកទៀតប្រជាជនសិង្ហបុរី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាបន្តបន្ទាប់ផងដែរ។

ករណីឆ្លងសហគមន៍មានតែមួយគត់របស់សិង្ហបុរីត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទគឺជាអ្នកបម្រើក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលទើបតែធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីធ្វើការ។ គាត់ត្រូវបានគេចាត់ថា ជាករណីឆ្លងក្នុងតំបន់ដោយសារតែមានរយៈពេលយូររវាងការធ្វើដំណើរ និងការធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។

គិតត្រឹមថ្ងៃអង្គារនេះប្រទេសសិង្ហបុរីបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩មានចំនួន៥៨.៥៤២នាក់ ៕

Loading...