សិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា

ភ្នំពេញ៖ ចាប់ពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២១ខែសីហានេះ សិស្ស សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានចាប់ផ្តើមចូលមណ្ឌលសំណេរ និង បន្ទប់ប្រឡងអស់ហើយ។
កម្មវិធីប្រឡងសម្រាប់ព្រឹកថ្ងៃទី២១ខែសីហា ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៦០នាទី)។ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ជីវវិទ្យា (រយៈពេល៩០នាទី)។
ពេលរសៀល ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គីមីវិទ្យា (រយៈពេល៩០នាទី)។ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។
ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (រយៈពេល៦០នាទី)។ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៩០នាទី)។
ពេលរសៀល ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ភូមិវិទ្យា (រយៈពេល៩០នាទី)។ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា និងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនសរុប ១០១,៤១០ នាក់ (ស្រី ៥០,០៤៩ នាក់) ចែកចេញជា ១៧៨ មណ្ឌលសំណេរ ស្មើនិង ៤,០៩៣ បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ៕
Loading...