សិស្សវិទ្យាល័យត្រើយស្លាធ្វើកូដកម្មមិនព្រមចូលរៀន សង្ស័យនាយក សុខ ពៅ ពុករលួយខ្លាំងពេក

ខេត្តកណ្តាល៖ សិស្សវិទ្យាល័យត្រើយស្លា ស្ថិតនៅទីតាំងតាមបណ្តោយផ្លូវជាតិលេខ១១០ ភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បាននាំគ្នាធ្វើកូដកម្ម មិនព្រមចូលរៀន ក្នុងន័យប្រឆាំងនឹងនាយកសាលាដែលប្រព្រឹត្តអំពើអសកម្ម ឬពុករលួយនោះ ។

សមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា សិស្សប្រហែល១៥០នាក់ក្នុងនោះមានសិស្សស្រី៤០នាក់ បានធ្វើកូដកម្មសុំតវ៉ា៖

១-សុំមិនបង់ប្រាក់ឲ្យទៅសាលាក្នុងមួយខែ៥០០រៀលសំរាប់ម៉ោងកីឡា

២-សុំអោយអនុវត្តបទបញ្ជាផ្ទៃក្នុងចំពោះសិស្សដែលធ្វើខុស តែកុំយកលុយ

៣-សុំការចែកសៀវភៅពុម្ពអោយសិស្សខ្ចី តែកុំយកលុយម្នាក់២៥០០រៀល

៤-ពេលដាក់ពាក្យចូលរៀល កុំអោយយកលុយម្នាក់២៥០០រៀល ព្រោះខាងសាលាយករាល់ឆ្នាំ។

៥-សុំអោយសិស្សដែលប្រលងឆមាសធ្លាក់ ត្រូវតែអោយធ្លាក់ កុំយកលុយអោយជាប់វិញ ព្រោះកន្លងមានរឿងនេះកើតឡើង ។

សូមបញ្ជាក់ថា នាយកសាលាវិទ្យាល័យត្រើយស្លាខាងលើនេះ មានឈ្មោះ សុខ ពៅ មិនដឹងថា ដឹកនាំគ្រប់គ្រងយ៉ាងដូចម្តេចនោះទេ បានជាបង្កឲ្យមានអំពើពុករលួយ ធ្វើអ្វីស្រេចតែចិត្តនឹកឃើញ បង្កឲ្យប៉ះពាល់ដល់វិស័យអប់រំយ៉ាងខ្លាំង រហូតផ្ទុះការតវ៉ាពីសំណាក់សិស្សានុស្ស ។ គេបានបញ្ជាក់ថា សិស្សម្នាក់ត្រូវលោក សុខ ពៅ ប្រើហិង្សាលើរាងកាយថែមទៀតផងអំឡុងពេលតវ៉ាខាងលើនេះ ដូច្នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ ដែលជាអ្នកមុខអ្នកការក្នុងរឿងនេះ ត្រូវតែត្រួតពិនិត្យចាត់វិធានការ ចំពោះជនអសកម្មហើយ ដើម្បីឲ្យស្របតាមគោលការណ៍របស់រដ្ឋមន្ត្រីដែលបានដាក់ចេញឲ្យអនុវត្តនោះ ៕

23 rr

Loading...