សិស្សសាលា៣នាក់បានចេញពីរៀនដើរទៅផ្ទះ គ្រានោះមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ផ្តាច់ជីវិតក្មេងប្រុស២នាក់ ម្នាក់ទៀតរបួសធ្ងន់ នៅស្រុកលំផាត់

(រតនគិរី)÷ សិស្សសាលាបឋមសិក្សា៣នាក់បានចេញពីសាលារៀនដើរទៅផ្ទះរបស់ខ្លួនមិនទាន់ដល់ផ្ទះផងនោះ ស្រាប់តែមេឃបានធ្លាក់ភ្លៀងមកយ៉ាងខ្លាំង រន្ទះបានបាញ់ក្មេងទាំងនោះបណ្តាលឲ្យក្មេងប្រុស២នាក់បានស្លាប់នៅនិងកន្លែង រីឯម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្ក្ត្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួុយសង្គ្រោះភ្លាមៗផងដែរ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់។

អធិការនគរបាលស្រុកលំផាត់លោក ហេង ណារ៉ាក់ បានឲ្យUKkដឹងថា ក្មេងប្រុសរងគ្រោះ៣នាក់ ទី១.ឈ្មោះ ធ្វើន រ៉េន អាយុ១៤ឆ្នាំ ជនជាតិទំពួន មុខរបរសិស្សសាលារៀនថ្នាក់ទី៦ (រងរបួសធ្ងន់)។

ទី២.ឈ្មោះ យំ ថាយ អាយុ១១ឆ្នាំ ជនជាតិទំពួន មុខរបរសិស្សសាលារៀនថ្នាក់ទី២ (ស្លាប់)។

ទី៣.ឈ្មោះ លេង គឹមហ៊រ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលារៀនថ្នាក់ទី៦(ស្លាប់)។ ជនរងគ្រោះទាំង៣នាក់ ខាងលើ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ឃុំប៉ាតាង បានធ្វើកំណត់ហេតុ ប្រគល់សពក្មេងប្រុស២នាក់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា ដើមឆ្នាំ២០១៩នេះមានករណីរន្ទះបាញ់បណ្តាលឲ្យក្មេងចាស់ចំនួន៦នាក់បានស្លាប់ ខណ:ដែលមានភ្លៀងធ្លាក់ដើមឆ្នាំ២០១៩ បន្ទាប់ពីអ្នកទាំងនោះបានចូលជ្រោកក្រោមដើមឈើនិងនៅកណ្តាលវាលភ្ជាប់ជាមួយទូរស័ព្ទដៃ បណ្តាលឲ្យស្រូប។

ក្នុងនោះមានករណីរន្ទះបាញ់មនុស្សស្លាប់ចំនួន៦នាក់ គឺស្រុកអណ្តូងមាស១នាក់ ស្រុកអូរយ៉ាដាវ២នាក់ និងស្រុកលំផាត់ចំនួន៣នាក់ផងដែរ៕ ដោយ ឦសាន

Loading...