សិស្សស្រីម្នាក់សម្រាលកូនពេលប្រឡង ក្នុងថ្ងៃបញ្ចប់បាក់ឌុប

ភ្នំពេញ ៖មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯមណ្ឌលប្រឡងវិទ្យាល័យជាស៊ីម ស្មាច់មានជ័យ កាលពីថ្ងៃម្សិលមិញ ដែលជាថ្ងៃបញ្ចប់ នៃការប្រឡងបាក់ឌុប ដោយសារតែបេក្ខជនប្រឡងម្នាក់បានឈឺពោះសម្រាលកូន ដោយមិនបានបញ្ចប់មួយវិញ្ញាសាចុងក្រោយឡើយ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា បេក្ខជនដែលឈឺពោះឆ្លងទន្លេកំឡុងពេលប្រឡងនោះ គឺជាបេក្ខជនស្វ័យរិន ដែលមកប្រឡងបំពេញវិជ្ជា ហើយបើតាមគោលការណ៍ បេក្ខជនរូបនេះ នឹងមិនត្រូវអនុញ្ញាតឲ្យប្រឡងបន្តឡើយ តែអាចប្រឡងបាននៅឆ្នាំក្រោយ។

បើយោងតាមបណ្តាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទីពីរ នៃការប្រឡងបញ្ចប់បាក់ឌុបកាលពីម្សិលមិញ មានបេក្ខជនចំនួន៣១នាក់ជួបបញ្ហាសុខភាពក្នុងពេលកំពុងដំណើរការប្រឡង ដួចជាដួលសន្លប់ ក្អួតចង្កោ វិលមុខ។ តែយ៉ាងណាក៏ដោយ ពួកគេទាំងនោះបានត្រឡប់ទៅប្រឡងវិញ បន្ទាប់ពីបានទទួលការជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ និងមានតែបេក្ខជនចំនួន២នាក់ប៉ុណ្ណោះ ដែលមិនអាចបន្តការប្រឡងបាន ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *