សិស្សអនុវិទ្យាល័យម្នាក់ ត្រូវឳពុកវាយស្ទើរស្លាប់ស្ទើររស់ ពេលឃើញនាំប្រុសឡើងគ្រែក្នុងផ្ទះ

ហេតុការណ៏ដ៏មនុស្សគ្រប់គ្នាមិនដែលគិតនោះ ឥឡូវវាបានកើតឡើងហើយនៅឯតំបន់ Uburu នៃរដ្ឋ Ebonyi ប្រទេស នេហ្ស៊េរីយ៉ា កាលពីម្សិលមិញ ដោយនារីអាយុ 13 ឆ្នាំម្នាក់ត្រូវឳពុករបស់ខ្លួនវាយនឹងរំពាត់យ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីបានរកឃើញថា កូនរបស់ខ្លួននាំប្រុសឡើងគ្រែក្នុងផ្ទះ ។

ចំពោះរបាយការណ៏លម្អិតអំពើរឿងហេតុនេះមិនត្រូវបានគេទម្លាយអោយបានច្បាស់នោះទេ ដែលវាទំនងមិនចង់អោយរឿងរបស់ក្រុមគ្រួសារបែកធ្លាយចេញក្រៅ។

តាមប្រភពព័ត៌មានគ្រាន់តែបញ្ជាក់ប្រាប់ថា ក្មេងស្រីខាងលើនេះគឺជាសិស្សអនុវិទ្យាល័យ ហើយមិនដឹងថាតើនារីរូបនេះនាំមិត្តប្រុសដែលជាសង្សារបស់ខ្លួនមកផ្ទះនាងដោយរបៀបណានោះទេ តែនៅពេលដែលឳពុករបស់នាងតាមទាន់ក៏បានបង្រៀនមេរៀនមួយ ដែលនឹងធ្វើអោយកូនរបស់ខ្លួនលែងហ៊ានប្រព្រឹត្តអំពើរអសីលធម៌បែបនេះតទៅទៀតដោយបានអោយនាងស្រាតខោអាវអស់ ហើយបានវាយទៅលើយ៉ាងខ្លាំង អ្វីដែលគួរអោយចាប់អារម្មណ៏ជាងគេនោះ លោកឳពុករូបនេះ បានអនុញ្ញាត្តអោយអ្នកជិតខាងចូលមកមើលហើយនឹងថតរូបផងដែរ។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរចំពោះសកម្មភាពរបស់លោកឳពុកដែលបានធ្វើទៅលើកូនខ្លួនឯងបែបនេះ?

2016-07-30_154433-615x375

2016-07-30_154139-615x375

 

Loading...