សិស្ស​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ប្រឡង​វិញាសារ​អប់រំ​កាយ​យក​ចំណាត់ថ្នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ការអប់រំ​កាយសិក្សា​តាម​ការហ្វឹកហាត់​វិញ្ញាសារ​ផ្សេង​គឺជា​កត្តា​សំខាន់​ណាស់​សំរាប់ ថែទាំ​សុខភាព​និង​បង្កើន​ដល់​ប្រាជ្ញា​ស្មារតី​របស់​សិស្ស​ក្នុងការ​រៀនសូត្រ និង​ជៀសបាន​ពី​ការសេព​គ្រឿង ញៀន​ដែល​អាច​ប៉ះពាល់​ដល់​អនាគត​យុវជន​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ជាតិ​។ លោកនាយក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មាន​ប្រសា​ស​បែបនេះ​មកកាន់​អ្នកសារព័ត៌មាន​ខណៈ​ចុះ​ថត​យក​រូបភាព​នេះ​ការ​ប្រ​ ​កួត​លើ​វិញ្ញាសារ​អប់រំ​កាយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥។

​លោកនាយក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​បាន​បន្តថា ដោយ​យល់បាន​អំពី​បញ្ហា​នេះ វិទ្យាល័យ​បាន ទទួលយក​និ​សិ​ត្យ​ស្ម័គ្រ​ចិត្រ​របស់​ជនជាតិ​ជប៉ុន ២​រូប​ដែល​បានមក​ធ្វើ​កម្មសិក្សា​ជាមួយ​អង្គការ​ចៃ​ការ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​មក​ធ្វើការ​ហ្វឹកហាត់​វិញ្ញាសារ​កីឡា​អប់រំ​កាយ​ប្លែកៗ​របស់​ជប៉ុន ដល់​យុវ​សិស្ស​សំ ដៅ​ធ្វើអោយ​យុវ​សិស្ស​ទាំងអស់​មាន​សុខភាព​មាំមួន​ល្អ ដើម្បី​បន្ត​ការសិក្សា​សំរេច​នូវ​បំណង ប្រាថ្នា​របស់ខ្លួន ។​

រយៈពេល​៣​ខែ​កន្លងមកនេះ យុវ​សិស្ស​រៀន​ថ្នាក់​ទី​៧ និង​ថ្នាក់​ទី​៨​ចំនួន​៦៥០​នាក់ ត្រូវបាន​និ​សិ​ត្ស​នារី​ស្ម័​គ​ជនជាតិ​ជប៉ុន​២​រូប បាន ជួយ​បង្ហាត់​វិញ្ញាសារ​អប់រំ​កាយ​ចំនួន​១២​ប្រភេទ​ប្លែកៗ ដែល​អាចធ្វើអោយ​យុវ​សិស្ស ហ្វឹកហាត់​មាន​កាយសម្បទា​មាំមួន មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា​វៀងវៃ និង​ចេះ សាមគ្គី​គ្នា​ក្នុង ពេល​ហ្វឹកហាត់ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អ​របស់​កីឡា​អប់រំ​កាយ​ក្នុង​វិទ្យាល័យ។​ ​

លោកនាយក​វិទ្យាល័យ​បាន​បន្តថា ថ្ងៃនេះ​សិស្ស​ទាំង​៦៥០​នាក់​បានមក​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដែល​ខិតខំ​ហ្វឹកហាត់​ជិត​៣​ខែ​កន្លងមក ដើម្បី​ប្រឡង​យក​លេខ​១​ដល់​លេខ​៣ លើ​វិញ្ញាសារ អ៊ុន​ដោ​កៃ ជប៉ុន មាន​១២​វិញ្ញាសារ​រួមមាន ការប្រកួត​រត់​បណ្តាក់​កាន់​ហិប រត់​បណ្តាក់​ប្រមៀល​កង់ឡាន រត់​បណ្តាក់ ដាក់​កូន​បាល់​ក្នុង​វែក រត់​បណ្តាក់​មនុស្ស​កាន់​របា រត់​បណ្តាក់​មនុស្ស​កៀប​បាល់​តែមួយ រត់​បណ្តាក់​ដាក់ បាល់​លើ​ក្តា​សែង​គ្នា​៤​នាក់ រត់ បណ្តាក់​ដូច​សត្វ​កង្កែប រត់​បណ្តាក់​កាន់​របា​រត់​វិល​ជុំវិញ​រង្វង់ រត់​បណ្តាក់ ខ្ចី​មនុស្ស និង​សំភារៈ រត់​បណ្តាក់​ចងជើង​ជាប់​គ្នា រត់​បណ្តាក់​លី​ហិប​ទៅមុខ​លោតអន្ទាក់ និង​ទាញ​ព្រាត់។​ ​

ការហ្វឹកហាត់​កីឡា​អប់រំ​កាយ​ខាងលើនេះ គឺជា​គំរូ​ល្អ​មួយ​ដែល​គួរ​រៀនសូត្រ​តាម ដើម្បី​ទាក់ទាញ ស្មារតី​របស់​យុវ​សិស្ស​អោយ​ចេះ​សាមគ្គី​គ្នា​ដើម្បី​យកជ័យ​ជំនះ​ក្នុងពេល​ប្រកួត​កីឡា ខាងមុខ​របស់​ខេត្ត និង​ក្រសួង​អប់រំ ដើម្បី​នាំមក​នូវ​ជ័យជំនះ​ដល់​ក្រុម ថ្នាក់ របស់ខ្លួន និង​ម្យ៉ាងទៀត​ដើម្បី​អប់រំ​យុវ​សិស្ស ទាំងអស់​ជៀសវាង​បាន​ពី​ការ​សេពគប់​មិត្ត​មិន ល្អ​ដែល ប្រើប្រាស់​គ្រឿងញៀន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *