សុទ្ធតែអង្គរក្ស ផឹកស៊ីបង្ករឿងក្នុងក្លឹប ដល់ពេលបញ្ជូនដល់កន្លែង គេដោះលែងអស់

ភ្នំពេញ៖ អ្នកមានខ្សែ អ្នកចេះច្បាប់ អ្នកមានអំណាច បើទោះជាបានបង្កអសន្តិសុខ និងការភ័យព្រួយដល់ប្រជាពលរដ្ឋកម្រិតណាក៏ដោយ នៅពេលគេចាប់យកទៅដល់កន្លែងគេ ហើយ គឺគេដោះលែងឲ្យមានសេរីភាពមិនខាន់ ។ ផ្ទុយស្រឡះពីប្រជាពលរដ្ឋសាមញ្ញ អត់ខ្សែ គ្មានអំណាច គ្មានលុយ ឲ្យតែមានកំហុសតិចតួចប៉ុណ្ណោះ ប្រាកដជាវេចដបទឹកសុទ្ធ ចូលផឹកនៅក្នុងគុកមិនខាន ។

រឿងរ៉ាវបង្កហិង្សាមួយបានកើតឡើងនៅក្នុងក្លឹប ឌីស្កូ ក្លឹប ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ គឺសុទ្ធតែជាក្រុមអង្គរក្សមានគ្នា៣នាក់ ។ ជនទាំងនេះបានអួតក្អេងក្អាង នៅពេលដែលកងរាជអាវុធហត្ថចាប់ក្របួចឡើងរថយន្តដឹកយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ។

គេមិនបានទម្លាយប្រាប់ឲ្យដឹងពីអត្តសញ្ញាណក្រុមអង្គរក្សទំនើងទាំង៣នាក់នេះឡើយ ហើយមិនដឹងថា តើគេបង្កហិង្សាជាមួយក្រុមណា មកពីមូលហេតុអ្វីនោះដែរ ។ ប៉ុន្តែក្រុមនេះទំនងជាមិនណយទេ ក្រុមប៉េអឹមទម្រាំតែចាប់បានដាក់ខ្នោះដៃនោះ បែកញើសជោកខ្លួន ។

ប្រភពព័ត៌មានបានរាយការណ៍ ក្រោយជនបង្កទាំង៣នាក់បញ្ជូនដល់កន្លែងសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យហើយនោះ មិនយូរប៉ុន្មានក៏ត្រូវដោះលែងឲ្យមានសេរីភាពអស់ហើយ ហើយមិនដឹងថា ខាងណាមកអន្តរាគមន៍នោះទេ ៕

sses (28)

sses (27)

sses (26)

sses (25)

sses (24)

sses (23)

sses (22)

sses (21)

sses (20)

sses (19)

sses (16)

sses (14)

sses (12)

sses (11)

sses (10)

sses (9)

sses (4)

sses (1)

33

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *