សុំការងារគេធ្វើមិនបានតូចចិត្តឡើងចងកសម្លាប់ខ្លួនលើដើមអម្ពិលក្នុងសាលាស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ដោយតូចចិត្តរកការងារធ្វើ មិនបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានសម្រេចចិត្តឡើងដើមអំពិលក្នុងសាលាស្រុកម៉ាឡៃចងកសម្លាប់ខ្លួន។ សាកសពត្រូវបានកុមារម្នាក់ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០.ខែ០៩.ឆ្នាំ២០១៥ខណៈរូបគេឡើងទៅយកឃ្មុំលើអំពិលនោះ។

អ្នកឃើញហេត្តកាណ៍ កាលពីព្រឹកថ្ងៃទី១៩កញ្ញា គេបានឃើញ បុរសមិនស្គាល់អត្តសញ្ញាណរូបនេះស្លៀកខោខ្លីពាក់អាវដៃវែងបង្ករង់បានចូលទៅរកសុំការងារធ្វើក្នុងការដ្ឋានសំណង់មួយនាស្រុកនេះតែត្រូវបានបដិសេធមិនព្រមទទួលដោយមេជាងព្រោះតែខ្លាចមនុស្សខ្ចាត់ព្រាត់។ ក្រោយពីចាកចេញពីការដ្ឋាននោះទៅក៏គ្មាននរណាម្នាក់បានដឹងពីដំណើរជននេះទរ។

លោក សោម គឹមហេង មេបញ្ជាការមូល ដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថាសាកសពត្រូវវានក្មេងម្នាក់ប្រទៈឃើញគ្រាដែលរូបគេឡើងទៅយកឃ្មុំលើដើមអំពិលនោះ។ តែមិនមាននរណាម្នាក់បានស្គាល់ពីដំណើរនិងអត្តសញ្ញាណយុវជននេះទេ។

លោក សោម គឹមហេង បានបន្តថា ក្រោយចុះទៅធ្វើកុសលបច្ច័យលើសាកសពកម្លាំងជំនាញបានអះអាងថាជនរងគ្រោះមានអាយុប្រហែលប្រហែលជាជា៣០ឆ្នាំបានស្លាប់តាំងពីពាក់កណ្តាលរំលងអាធ្រាតយប់ថ្ងៃទី១៩កញ្ញាស្របពេលដែលអ្នកយាមក្នុងសាលាស្រុកម៉ាឡៃសំរាកលង់លក់អស់។ លោកបានប្រកាសស្វែងរកសាច់ញាតិនៃសពលើស្រុកដែលនៅក្បែរៗនោះតែមិនមាននរណាម្នាក់បាត់បង់សមាជិកគ្រួសារនេះទេ។

ដូច្នេះគេសន្និដ្ឋានថាជនរងគ្រោះបានធ្វើដំណើរមកពីស្រុកឆ្ងាយឬទើបតែត្រឡប់មកពីស្រុកថៃ។ សពបច្ចុប្បន្នត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងវត្តម៉ាឡៃរងចាំគ្រួសារមកទទួលតែបើមិនមាននរណារមកទទួលយកទេសមត្ថកិច្ចនិងសំរេចបូជាទៅតាមប្រពៃណី៕

20-09-201558061

Loading...

Leave a Reply

Your email address will not be published. Required fields are marked *