សុំប្រពន្ធរួមភេទ​តែ​ប្រពន្ធមិនព្រម ខឹងពេកក៏ទះ​២​កំផ្លៀង និងជាន់កប្រពន្ធបង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់ក្រោយចេញមកពីផឹកស៊ី​ស្រវឹង​ដាប​មាន​អារម្មណ៍​ចង់​រួមភេទ ក៏​សុំ​ប្រពន្ធរួមភេទ​តែ​ប្រពន្ធ​មិន​ព្រម ខឹងពេកក៏​ទះ​២​កំផ្លៀង និង​ជាន់កប្រពន្ធ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧និង​២០​នាទីយប់ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ អ៊ួ​ង សែម អាយុ​៤៥​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ យង់ សួស អាយុ​៤៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ប្ដី​។​

សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​ប្ដី​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ រហូតដល់​ស្រវឹង ទើប​សុំ​បែក​ពី​មិត្តភក្តិ​ត្រឡប់ទៅផ្ទះវិញ។ ពេលដល់ផ្ទះភ្លាមបាន​សុំ​ប្រពន្ធ​រួមភេទ តែ​​ប្រពន្ធ​មិនព្រមណាមួយ​គាត់​ឈឺ​ផង ក៏ត្រូវ​ជនសង្ស័យ​ជា​ប្ដី​ទះ​២​កំផ្លៀង​ដួល​ជាន់ក ផ្អើលអ្នកភូមិប្តឹងទៅសមត្ថកិច្ច​ទៅឃាត់ខ្លួន​បុរស​ជា​ប្ដីតែម្តង ។​

បុរសជាប្តីបាន​សារភាពថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​អំពើនេះប្រាកដ​មែន ដោយសារ​គាត់​ស្រវឹង​ខ្លាំង​ ទើបសមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​ច្បាប់៕

Loading...