សុំម្តាយទិញត្រាក់ទ័រមិនបាន ចងកសម្លាប់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន ក៏ព្រោះតែបញ្ហបន្តិចបន្តួចបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៨ ខែកុម្ភៈ​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះឈ្មោះសែម បូរី ភេទប្រុស អាយុ២៦ឆ្នាំ ភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះដែលចងក សម្លាប់ខ្លួនមាន ឈ្មោះសែម បូរី ភេទ ប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ ភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង​​ ​។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះសែម បូរី បាននិយាយ ប្រាប់ម្តាយឈ្មោះ ម៉ម វុធ ថាឲ្យទិញអាត្រាក់ទរ័ ភ្ជួរដីមួយមក ពេលនោះម្តាយនិយាយថា យើងអត់លុយទេ បានលុយពីណាហើយ ឈ្មោះ សែម បូរី មិននិយាយអ្វីឡើយ តែឈ្មោះសែម បូរីនេះ បន្តផឹកស្រាស្រវឹងខ្លាំងដល់ម៉ោងប្រហែល៧យប់ ឈ្មោះសែម បូរី រករឿងម្តាយយ៉ាងខ្លាំងមិនអាចនៅផ្ទះបាន ពេលនោះម្តាយ ម៉ម វុធ ទៅដេកផ្ទះក្មួយឈ្មោះ សែម ចាន់ឡេង ភេទប្រុស អាយុ ២៨ឆ្នាំ នៅជិតគ្នា។

ប្រភពបន្តថា លុះព្រឹកឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ទើបម្តាយឈ្មោះ ម៉ម វុធ ទៅផ្ទះឃើញផ្ទះបិតទ្វារដាក់គន្លឹះខាងក្នុង រួចស្រែកហៅមិនឮឆ្លើយ ក៏ហៅបងប្អូនគាស់ទ្វារ ស្រាប់តែឃើញឈ្មោះ បូរី ចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យពិច័យលើសាកសព ដោយមិនឃើញមាន ស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រៅពីមានស្នាមត្រង់បំពង់កប៉ុណ្ណោះ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...