សុ​ផា លីន​ដា សម្រស់ស្អាត​ប្លែក​កាន់តែល្បីខ្លាំងឡើង

ភ្នំពេញ៖ គេ​ចាប់អារម្មណ៍​ឃើញថា សុ​ផា លីន​ដា មានស្រស់ស្អាត​ប្លែក​ខុសពី​មុន រហូត​ធ្វើឱ្យមាន​ព័ត៌មាន​ថា សុ​ផា លីន​ដា បាន​ទៅ​ហាង​ដើម្បី កែ​សម្ផស្ស​ឱ្យ​ស្រស់ស្អាត ដើម្បី​កុំឱ្យ​ចាញ់​តារា​មួយចំនួន ។​ ​

ស្រប​ពេលដែល​សម្រស់ សុ​ផា លីន​ដា ប្រែ​ទៅជា​ស្រស់ស្អាត​ប្លែក​បែបនេះ គឺ​នាង​ទទួលបាន​ការងារ​ថ្មីៗ​ជា​បន្តបន្ទាប់ ជាក់ស្តែង​នាង​ត្រូវបាន​គេ​ហៅ​ថត ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន ធំៗ និង ថត​ម៉ូដ​សម្លៀកបំពាក់​ជាដើម​។

​ប្រភព​ស្និទ្ធ​ជាមួយ សុ​ផា លីន​ដា បាន​ប្រាប់ថា សុ​ផា លីន​ដា ស្រស់ស្អាត​ប្លែក​ដោយសារ​នាង​បាន​ចូល​ហាង​កែ​សម្ផស្ស​ដើម្បី​កែកុន​ចំណុច​មួយចំនួន​នៅលើ​មុខ​របស់​នាង ដូច្នេះហើយ​បានជា​នាង​ស្អាត​ជាង​មុន ជាក់ស្តែង​តាមរយៈ​រូបភាព​ដែល​ទស្សនិកជន​បានឃើញ​នេះ សុ​ផា លីន​ដា ពិតជា​ប្រែប្រួល​ខ្លាំង ណាមួយ​មួយរយៈ​ពេលនេះ​នាង​ឡើងសាច់​ជាង​មុន​បន្តិច កាន់តែ​ធ្វើឱ្យ នាង​ស្អាត​ឡើង ។​​

​មិត្តភក្តិ​សួរនាំ សុ​ផា លីន​ដា មិនបាន​ឆ្លើយតប​អ្វី​ច្រើន​ទេ នាង​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា នេះ​ជា​ស្ទា​យ​នៃ​ការតុបតែង​ប៉ុណ្ណោះ ។​

សុ​ផា លីន​ដា ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​មួយ​គុណជា​ពីរ ពី​ការថត​ផ្សាយពាណិជ្ជកម្ម ។ ពេលនេះ​នាង​ពិតជា​រីករាយ​ជាមួយ​ការងារ​ទាំងនោះ នាង​កាន់តែ​ខិតខំ​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ​ ដោយ​មិន​ខ្លាច​នូវ​ការនឿយហត់​ ៕

 

Loading...