សូមកុំដាច់ចិត្តអូសរំលងអី !! ប្តីប្រពន្ធជនពិការក្រីក្រនៅឃុំស្តើងជ័យ អំពាវនាវសុំការសណ្តោសប្រាស់ប្រណីពីសប្បុរសជន ជួយឧបត្ថម្ភ គ្រាដែលមុខរបត្បាញបង្គីមិនអាចផ្គត់ផ្គង់គ្រួសារទេ

(កំពង់ចាម) ៖ ដោយមានជំងឺប្រចាំកាយនិង វ័យកាន់តែចាស់ផងនោះ ទាំងពីរប្តីប្រព័ន្ធដែលជាជនពិការក្រីក្រ រស់នៅក្នុងភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាំ មិនអាចទៅប្រកបមុខរបរកទទួលទានបាន ដូចពលរដ្ឋដទៃទៀត។ បើទោះបីពួកគាត់ពិការភាពមែនពិត ប៉ុន្តែក្រុមគ្រួសារនេះតែងជម្នះរាល់ឧបស័គ្គ ក្នុងការចញ្ចឹមបីចាប់កូនៗ ដោយពួកគាត់ចូលទៅក្នុងព្រៃជិតៗផ្ទះ កាប់វល្លិ៍ល្ពាក់យកមកត្បាញបង្គី លក់បានប្រាក់បន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ យុវជនពិការម្នាក់ ដែលបានផ្ញើសារចូលមកកាន់អង្គភាពព័ត៌មាន ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខអេចឌី កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០កន្លងទៅ ។

យុវជនពិការដៃម្ខាង ឈ្មោះ ឈឺត ឆវិន អាយុ៣៦ បានអះអាងថា ខ្លួនជាតំណាងអង្គការ ការពារជនពិការប្រចាំនៅស្រុកបាធាយខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមើលឃើញនូវការលំបាកខណៈអង្គការរបស់ខ្លួនពុំមានលទ្ធភាពក្នុងការជួយដល់ក្រុមគ្រួសារ លោក សេង ប៉ោ អាយុ៥៥ឆ្នាំ រសនៅក្នុងភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាជនពិការជើងម្ខាង និង មានប្រពន្ធឈ្មោះ សូរ យ៉ើ អាយុ៥២ឆ្នាំ ជាជនពិការជើងម្ខាងផងដែរ ។

លោក ឈឺត ឆវិនបន្តថា ដោយពុំដឹងរកវិធីណា ជួយដោះស្រាយការលំបាករបស់គ្រួសារជនពិការទាំងពីរនាក់ប្តីប្រពន្ធក្រីក្រនេះបាន។ លោកក៏បានសម្រេចចិត្តផ្ញើសារបណ្តាញទំនាក់ទំនងសង្គម តាមរយៈអ្នកសារព័ត៌ ដើម្បីស្នើសុំឲ្យ ជួយចុះផ្សាយដំណឹង ដែលជាទុកលំបាករបស់ក្រុមគ្រួសារជនពិការទាំងប្តីនិងប្រពន្ធខាងលើនេះ ។ ក្នុងគោលបំណងស្នើសុំ សប្បុរសជនដែលមានចិត្តធម៌ ចិត្តបុណ្យ មេត្តាសណ្តោសប្រាស់ប្រណី ជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគខ្លះៗ មកដល់គ្រួសារពួកគាត់ដែលជាជនពិការក្រីក្រ ដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ ខណៈពួកគាត់ក៏មានកូននៅក្នុងបន្ទុកគ្រួសារផងដែរ៕

Loading...